ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ពិធីបិទសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់គណៈកម្មាធិការព្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត

­ខេត្តកណ្តាល៖អង្គសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់គណៈកម្មាធិការព្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល ដែលបានដំណើរការទៅមួយថ្ងៃពេញទទួលបានលទ្ធផលជាផ្លែផ្កាតាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ត្រូវបានបិទអង្គសិក្ខាសាលានៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។

មានប្រសាសន៍បិទអង្គសិក្ខាសាលានាពេលនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖អង្គសិក្ខាសាលានេះពិតជាទទួលបាននូវបទពិសោធន៍ថ្មីៗ បន្ថែមទៀត នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងនីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ ជាពិសេសបានអនុវត្តផែនការ កិច្ចការពារកុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រីឲ្យកាន់តែល្អប្រសើរ។ ម៉្យាងទៀតអង្គសិក្ខាសាលា ក៏បានចែករំលែកនូវបទពិសោធន៍នៃការអនុវត្តតួនាទីភារកិច្ច របស់ (គ.ក.ស.ក) នៃរដ្ឋបាលក្រុង-ស្រុក និង( គ.ក.ន.ក) ឃុំសង្កាត់។

ឯកឧត្តមបានបន្តទៀតថា៖ដើម្បីជាមូលដ្ឋានសម្រាប់លើកជាយោបល់ និងអនុសាសន៍ ជូនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការផ្តល់ការគាំទ្រដល់ការពង្រឹងភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និងជម្រុញឲ្យការងារពាក់ព័ន្ធលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ ឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសង្ឃឹម និងជឿជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានភាពងាយស្រួលក្នុងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋបន្ថែមមួយកម្រិតទៀត ព្រមទាំងធានានូវប្រសិទ្ធភាព តម្លាភាព អព្យាក្រឹត្យ សមធម៌ និរន្តរភាពការងារ និងធានាបាននូវអត្ថប្រយោជន៍នានា។

ឯកឧត្តមបានបន្ថែមទៀតថា៖ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមសូមទទួលយកនូវមតិយោបល់ និងសំណូមពរដែលបានលើកក្នុងកិច្ចប្រជុំនេះយកទៅធ្វើការពិនិត្យពិចារណារកដំណោះស្រាយនិងផ្ដល់ការគាំទ្របន្តទៀតដល់ការងារអនុវត្តមុខងារភារកិច្ចរបស់​ គ.ក.ស.ក ខេត្ត គ.ក.ស.កក្រុង-ស្រុក គ.ក.ន.កឃុំ-សង្កាត់ ពិសេសការអភិវឌ្ឍសមត្ថភាពដល់ស្ត្រី បង្កើនថែមទៀតនៅអត្រានៃការចូលរួមរបស់ស្ត្រីជាអ្នកធ្វើសេចក្តីសម្រេចទាំងក្នុងវិស័យនយោបាយវិស័យមុខងារសាធារណៈព្រមទាំងជំរុញការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសេវាសង្គម។

ឯកឧត្តមសង្ឃឹមជឿជាក់ថា៖ សិក្ខាសាលានាថ្ងៃនេះ បានរកឃើញនូវធាតុចូល សំខាន់ៗ មួយចំនួនបន្ថែមទៀត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត បទពិសោធន៍ អនុសាសន៍ ដើម្បីយកទៅអនុវត្តបន្ត ក្នុងឆ្នាំ២០២៥នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមបានផ្តាំផ្ញើដល់ អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសមាគមនានា សូមបន្តកិច្ចសហការ និងគាំទ្រទាំងបច្ចេកទេស និងថវិកាដល់ (គ.ក.ស.ក)ខេត្ត ក្រុង ស្រុក និង (គ.ក.ន.ក)ឃុំសង្កាត់ ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គម និងក្រុមការងារកិច្ចការពារកុមារខេត្ត ក្នុងការបំពេញមុខងារ ភារកិច្ច របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!