ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

អភិបាលខេត្តកណ្ដាលឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពង្រឹងសមត្ថភាពហ្វឹកហាត់ គោរពវិន័យ និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អនាឱកាសប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។

­ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញទស្សនាការហ្វឹកហាត់ និងសំណេះសំណាលជាមួយកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីទទួលបានចំណាប់ថ្នាក់ល្អ នោះកីឡាករទាំងអស់ត្រូវគោរពឱ្យបាននូវវិន័យ ក្រមសីលធម៌ក្នុងការប្រកួត និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ពិសេសជាងនេះទៀត កីឡាបាល់ទះនេះ ដើម្បីទទួលបានជ័យជំនះ នោះយើងត្រូវប្រើប្រាស់កម្លាំងជាក្រុម ដោយសហការគ្នាក្នុងការប្រកួត មិនត្រូវគិតថាខ្លួនឯងអ្នកខ្លាំង អ្នកល្អ ហើយលេងម្នាក់ឯងទទួលបានជោគជ័យឡើង។ កត្តាសាមគ្គីភាពជាក្រុម ទើបធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវលទ្ធផលល្អក្នុងការប្រកួត។

ឯកឧត្តម បន្ថែមថា៖ កីឡាគឺបង្កើននូវសាមគ្គីភាព ឯកភាពគ្នា មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ពិសេសធ្វើឱ្យយើងមានសុខភាពល្អ កីឡាតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែយើងបានបង្កើននូវមិត្តភាព និងសាមគ្គីភាព ជាមួយគ្នាបានល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់កីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឱ្យទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖ ការប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នឹងត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៦ពូល ហើយសម្រាប់ក្រុមបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្ថិតនៅពូលB ដោយប្រកួតដំបូងរបស់ក្រុមបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១០ ខែធ្នូ ដែលត្រូវជួបជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស A។ 

Filed in: កីឡា, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!