ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៣ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ពីរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការជូនដល់ លោក-លោកស្រីជាក្រុមបករឹក្សាក្រុង-ស្រុកទាំង១៣ ដែលបានជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី៤ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដានលើមេរៀននីមួយៗពីគ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹង និងមានស័ក្កសិទ្ធភាពក្នុងការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានភាពរលូន ត្រឹមត្រូវច្បាស់លាស និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ដែលបានបង្ហាញអំពីការឲ្យតម្លៃលើការសិក្សា និងការពង្រីកចំណេះដឹង ដើម្បីឆ្លើយតបទៅនឹងការវិវត្តរបស់សង្គម ជាតិ និងការងារដែលអស់លោក-លោកស្រី ទទួលបន្ទុកក្នុងនាមជាសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ដែលបានជាប់ឆ្នោតថ្មី អាណត្តិទី៤។ ឯកឧត្តមបានបន្ថែមថា តាមរយៈការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេលជាង ២ទសវត្សកន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានក្លាយជាស្ថាប័នដែលមាន រចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នីតិវិធីបំពេញការងារ មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ និងប្រកបដោយភាពជាម្ចាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមទៀតថា ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់ របស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្នុងកិច្ច អភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនៅមូលដ្ឋាន ទើបរដ្ឋបាលខេត្តកណ្តាល សហការជាមួយសមាគមន៍ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តកណ្តាល បានខិតខំរៀបចំបើកវគ្គបណ្តុះបណ្តាលវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការ និងវិសហមជ្ឈការ ដ៏មានសារៈសំខាន់នេះឡើង។

នាឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការគូសបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ ទី១គឺដើម្បីពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន ។ ទី២.គឺការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់ សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ និងទី៣គឺការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជា ពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!