ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ សម្ដែង​នូវ​ការអរគុណ​ ចំពោះ​មន្ដ្រី​ គ្រួសារ​បរិស្ថាន​ ក្រុមហ៊ុន​ឯកជន​ និង​អង្គការ​ដៃគូ​ប្រមូល​សំរាម​ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​ អុំទូក​ បណ្ដែតប្រទីប​ និង​សំពះព្រះខែ​ អកអំបុក​….

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ នៅព្រឹក​ថ្ងៃ​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​នេះ​ បាន​សម្ដែង​នូវ​សេចក្តី​រំភើប​ និង​ថ្លែង​អំណរគុណ​ ចំពោះ​មន្រ្តី​គ្រួសារ​បរិស្ថាន​ ក្រុម​ហ៊ុន​ អង្គការ​ និង​ក្រុម​យុវជនស្ម័គ្រចិត្ដ​ជួយ​បរិស្ថាន​ ក្នុង​អំឡុង​ព្រះរាជ​ពិធី​បុណ្យ​ អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះខែ​ អកអំបុក​ រយៈ​ពេល​ ០៣​ ថ្ងៃ​ កន្លង​មកនេះ​ ដោយ​មាន​សំណេរដេីម​តាម​ប្រព័ន្ធ​ តេឡេក្រាម​ ដូច្នេះ​ថា៖

ខ្ញុំសូមអរគុណឯកឧត្ដម លោកជំទាវ លោក លោកស្រី​ ទាំងអស់​ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថានដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ មិនត្រឹមតែប៉ុណ្ណោះ អស់លោក លោកស្រី ក៏បានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរថែមទៀតផង។ ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នាយ៉ាងរឹងមាំរវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ និងសូមជូនពរ​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារបរិស្ថានទាំងអស់ សូមទទួលបាននូវបញ្ចពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!