ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះប្រតិបត្តិការ នឹងធ្វើការឃាត់ខ្លួនជនសង្ស័បានចំនួន៣នាក់…

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ទោ តន់ គឹមហៀល ស្នងការរង ដឹកនាំការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ

កាលនៅថ្ងៃទី១២ ខែវិច្ឆិកា ២០២៤ ចន្លោះម៉ោង ០០ ទៅ ០១ រំលងអាធ្រាតចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចតាព្រាប ( ក្នុងបឹងព្រៃរនាមក្រោម ) ស្តិតក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្ម ០១បានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងមានគ្នាប៉ុន្មានាក់ ប្រដាប់ដោយអាវុធ រឹងមុត (អាចជាកាំបិត តែមិនដឹងថាកាំបិតប្រភេទអ្វី) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលអោយស្លាប់នៅលើទូកស្មាច់ ខណៈជនរងគ្រោះទៅរលសខ្យង ចំណុចកើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកមោងឬស្សី ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ស គឹមឡុង ជាអធិការ រួមទាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំដោយលោក វរសេនីយ៍ទោ មាស ពិសិដ្ឋ ជានាយរងការិយាល័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ វ៉ាន់ តារា ជានាយរងការិយាល័យ បានចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៤០នាទី ត្រង់ចំណុចទួលឡុងកែ ស្ថិតក្រុមទី១១ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

១.ឈ្មោះ សែ សុង ភេទប្រុស អាយុ៣០ឆ្នាំ ( ជាអ្នកផ្សំគំនិត )
២.ឈ្មោះ សែ សាន ភេទប្រុស អាយុ២៦ឆ្នាំ ( ជាជនដៃដល់ )
៣.ឈ្មោះ សែ រតនា ហៅ វ័ត ភេទប្រុស អាយុ២៤ឆ្នាំ ( ជាជនដៃដល់ ) អ្នកទាំងបី មានទីលំនៅ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង យកមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី។

ក្រោយពីបានធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា: ពួកគេពិតជារួមគ្នា វ៉ៃ និងកាប់ទៅជនរងគ្រោះឈ្មោះ មុំ អេង បណ្ដាលអោយស្លាប់ពិតប្រាកដមែន ។

ដោយមូលហេតុ៖
មុនពេលកើតហេតុជនរងគ្រោះ មករករឿងកាប់ និងវាយមកលើបងប្អូនខ្លួនរឿង រាវនុយខ្យង ទើបក្រុមជនសង្ស័យវាយ និងកាប់បណ្ដាលអោយស្លាប់តែម្ដង ចំពោះកាំបិតដែលធ្វើសកម្មភាពគឺបានបោះចោលក្នុងទឹកនៅព្រៃរនាមជិតកន្លែងកើតហេតុ ( រកមិនទាន់ឃើញ )។

បន្ទាប់ពីបានចម្លើយជនសង្ស័យ នៅថ្ងៃទី១៥ ខែ វិច្ឆិកា ២០២៤ វេលាម៉ោង ០៧:២០ នាទី កម្លាំងផ្នែកវិភាគកន្លែងកើតហេតុ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច និងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ ចុះទៅដល់ចំណុចកើត ធ្វើការរាវរកឃើញវត្ថុតាងបានកាំបិតចំនួន០២ដើម៖
១. កាំបិតខ្វែវចំនួន០១
២.កាំបិតច្នៃចំនួន០១
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សីកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញ និង បន្តបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!