ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

រថយន្ដដឹកឈើ៥គ្រឿង និងមនុស្សចំនួនពីរនាក់ត្រូវបានឃាត់ខ្លួន ខណៈពេលដែរ មន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនហ៊ានបង្ក្រាបកន្លងមក…

មណ្ឌលគីរី៖នៅយប់ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២៤ យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ល្បីដល់ឋានព្រះឥសូរ ខណៈពេលដែររថយន្តដឹកឈើចំនួន៥គ្រឿង ត្រូវបានបង្ក្រាបដោយជោគជ័យក្នុងទឹកដីនៃស្រុកកែវសីមាពិតជាទឹកដៃមិនធម្មតា កម្លាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិបានចុះមកដល់ទឹកដីស្រុកកែវសីមាជួបប្រទះរថយន្តដឹកប្រភេទឈើសិប្បកម្មកែច្នៃចំនួន៥ គ្រឿងស្នើសុំសហការជាមួយនឹងកម្លាំងជំនាញបរិស្ថានភ្លាម ដើម្បីធ្វើការបង្ក្រាបរថយន្ត ទាំង៥ គ្រឿងខាងលើដែលកំពុងព្យាយាមបើកដឹកជញ្ជូនគ្រឿងសិប្បកម្មកែច្នៃអត់ច្បាប់ចេញពី ឃុំពូជ្រៃស្រុកពេជ្រាតា ខេត្តមណ្ឌលគិរី ទាំងកំពុងតែព្យាយាមបើករត់គេចក៏ប៉ុន្តែនៅតែមិនអាចគេចរួចពីសំណាញ់ច្បាប់បានឡើយ រថយន្តខាងលើតែងតែដឹកជញ្ជូនអនុផលព្រៃឈើ ប្រភេទសិប្បកម្មកែច្នៃឥតច្បាប់ជាច្រើនខែកន្លងមក បន្ទាប់ពីមានការបង្ក្រាបរថយន្ត៥គ្រឿងខាងលើនេះ តើជោគវាសនារថយន្តប៉ុន្មានគ្រឿងទៀតដែលមិនទាន់បានបង្ក្រាបនិងមានវាសនាដូចរថយន្តទាំង៥គ្រឿង នេះដែរឬទេ?។

មតិមហាជនទាំងអស់ដែលរស់នៅក្នុងស្រុកកែវសីមា កំពុងតែរង់ចាំមើលថាតើវិធានការនៃការបង្ក្រាបរបស់សមត្ថកិច្ចនិងជំនាញ បន្តធ្វើការបង្ក្រាប រថយន្តដឹកអនុផលព្រៃឈើផ្សេងទៀតដូចករណីខាងលើនេះដែរឬទេ?ក្នុងបេសកកម្មចុះបង្ក្រាបរថយន្តខាងលើនេះក៏មានការចូលរួមពីលោក(តាន់គីមសួរ)ដែលជាសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញក្នុងបណ្ដាញសង្គមកន្លងមកដែលប្រជាពលរដ្ឋទាំងអស់បានស្គាល់និងល្បីឈ្មោះរបស់លោកកន្លងមកជារឿយៗ។

បើតាមប្រភពបានបញ្ជាក់ថា តៃកុងរថយន្តទាំង៥ រត់គេចខ្លួន ឃាត់ខ្លួនមេឈ្មួញយ៉ាងសកម្មបានពីរនាក់(២នាក់)។

សូមបញ្ជាក់ថា រថយន្តដែលបានបង្ក្រាបខាងលើ នឹងវត្ថុតាង ខណៈពេលនេះត្រូវបានប្រគល់ជូនជំនាញមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃកែវសមា ដើម្បីបន្តវិធានការទៅតាមច្បាប់ដែរបានកំណត់មក៕
ដោយ អ្នកសារព័ត៌មាន ប្រចាំខេត្តមណ្ឌលគិរី

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!