ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

តើមកពីមូលហេតុអ្វីបានជាសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាបមេឈ្មួញដឹកជញ្ជូនឈើប្តីប្រពន្ធ ឈ្មោះ មុំ និងឈ្មោះ ស្រីចិន..? វគ្គ៣

កំពង់ស្ពឺ៖កន្លងទៅថ្មីៗនេះគេឃើញ មេឈ្មួញពីរនាក់ប្តីប្រពន្ធនោះបានទៅប្រមូលឈើឡាំងរួចជ្រុងៗ(ឈើឃ្លុំ) នៅតំបន់ខាងលិចភូមិជាំ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ពីឈ្មួញកណ្តាលដែលបានប្រមូលទិញពីប្រជាពលរដ្ឋចូលព្រៃកាប់ឈើ រួចលើកដាក់ក្នុងរថយន្តកែច្នៃរបស់ខ្លួនពណ៌ខ្មៅ ដោយរៀបដាក់ឈើឃ្លុំខាងក្រោម រួចដាក់ថង់ធ្យូងពីលើ រហូតដល់ពេលយប់ជ្រៅទើបមេឈ្មួញពីរនាក់ប្តីប្រពន្ធបើករថយន្តដឹកឈើ មកតាមបណ្តោយផ្លូវលំពីផ្សារជាំ ឆ្លងកាត់ស្នាក់ការដែនជម្រកសត្វព្រៃខាងត្បូងបឹងទន្លេសាប ឆ្ពោះទៅទិសខាងកើត ឆ្លងកាត់ស្នាក់ការងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងកើតផ្សារជាំ រួចហើយរថយន្តកែច្នៃដឹកឈើនោះបើកឆ្លងកាត់តំបន់ទេទឹកពុះ និងឆ្លងកាត់ស្នាក់ការរងដែនជម្រកបរិស្ថានតេទឹកពុះ ស្នាក់ការយោធា កុងត្រូលជជុះប៉ូលីសសេដ្ឋកិច្ចខេត្ត និងប៉ូលីសសេដ្ឋកិច្ចក្រសួង ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រួចបើក ឆ្លងកាត់រង្វង់មូលផ្សារកន្តួត តាមបណ្ដោយផ្លូវជាតិលេខ៤៤ ឆ្លងកាត់តាមមុខសាលាស្រុកឱរ៉ាល់ អធិការនគរបាលស្រុកឱរ៉ាល់ និងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ និងមានស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែងទៀត ឆ្ពោះមកខេត្តកំពង់ស្ពឺ មកស្តុកទុកក្នុងផ្ទះរបស់ខ្លួន។

ប្រភពពីឈ្មួញឈើមួយចំនួនដែលស្និទ្ធនឹងមេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន បានឲ្យដឹងថា ដោយសារមេឈ្មួញពីរនាក់ប្ដីប្រពន្ធនេះ មានខ្នងបង្អែករឹងមាំ ទើបអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្មានសមត្ថកិច្ចណាបង្ក្រាប។

ព្រោះកន្លងមកក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ
នឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាប
ដូចភ្លៀងរលឹម ចំឡែកតែមេឈ្មួញពីរនាក់ប្តីប្រពន្ធខាងលើ នៅតែដឹកជញ្ជូនឈើ ដោយគ្មានក្តីព្រួយបារម្មណ៍ អំពីសមត្ថកិច្ចពាក់ពន្ធ័ អីបន្តិចសោះយ៉ាងនេះ?។

ប្រជាពលរដ្ឋដែលស្រឡាញ់ធន់ធានសម្បត្តិធម្មជាតិ ស្នើសុំលោកឧត្តមសេនីយ៍ត្រី ម៉ែង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជាពិសេសគោរពស្នើសុំ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ នឹងមេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន ផងទានកុំអោយធ្វើអ្វីៗតាមតែអំពើចិត្តយ៉ាងនេះ។

សូមរំលឹកផងដែរថា៖សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបឱ្យខានតែបាន​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈេី៕នៅមានត

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!