ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ សំណេះសំណាល​ជាមួយ​សិស្ស​ពូកែ​ជ័យលាភី​និទ្ទេស​ A​ និង​សិស្ស​ប្រឡង​ជាប់​ សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ ក្នុង​សម័យ​ប្រឡង​ ឆ្នាំ​២០២៤​ មក​ពី​វិទ្យាល័យ​ទាំង​១៦​ ស្ថិតក្នុង​ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ ស្រុក​ត្បូង​ឃ្មុំ​ សរុប​ចំនួន​ ២០១៤ នាក់​ នាព្រឹកថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​  ក្នុងភូមិ​ទួលវិហារ​ ឃុំជីរោទិ៍ទី២​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ មាន​ប្រសាសន៍​ទៅ​កាន់​សិស្សានុសិស្ស​ សូមកុំ​ចុះចាញ់​ ត្រូវ​ទាញ​យក​ចំណេះ​ដឹង​ និង​ចំណេះធ្វេី​ ប្រកបដោយ​សេចក្ដី​ព្យាយាម​ ដេីម្បី​អនាគត​ដ៏វែងឆ្ងាយ​ក្នុង​ដំណើរ​ជីវិត​។

ឯកឧត្ដម​បណ្ឌិត​ បាន​បន្ដទៀត​ថា​ សូម​ឱ្យ​សិស្សានុសិស្ស​ អាណាព្យាបាល​សិស្ស​ លោកគ្រូ​ អ្នក​គ្រូ​ ចូល​រួម​ជាមួយ​ក្រសួង​បរិស្ថាន​ អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចក្រា​វិស័យបរិស្ថាន​ ដែលមាន​មុំ​ ០៣​ គឺ​ ភាពស្អាត​ ភាពបៃតង​ និង​ចីរភាព​។  និង​សូមចូលរួម​យុទ្ធនាការ​ “ថ្ងៃនេះ​ ខ្ញុំ​មិនប្រេី​ថង់​ប្លាស្ទិក​ទេ​”​ “កម្ពុជា​ស្អាត​  ខែ្មរ​ធ្វើ​បាន​”​ “ពន្លកបៃតង”​ ទាំងអស់គ្នា ។

គួររំលឹកផងដែរថា​ តាម​ប្រសាសន៍​ណែនាំដ៏ថ្លៃថ្លា​របស់​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្រសួង​បរិស្ថាន​បាន​ចែកកូនឈេីចម្រុះ​បាន​ចំនួន​ ១,៣​ លាន​ដេីម​រួច​មកហើយ​ និង​បន្ដបណ្ដុះកូនត្នោត​ ប្រមាណ​ ១,៥​ លានដេីម​ និង​ដេីមឈេីចម្រុះជាច្រេីនមុខទៀត​ ដេីម្បី​ត្រៀមបន្ដដាំ​ និងចែកជូននៅដើមរដូវវស្សាឆ្នាំក្រោយ។

គូសបញ្ជាក់​ផងដែរ​ថា​ កន្លងមក​ ដេីមត្នោត​ប្រមាណ​ ៣០ម៉ឺន​ដេីម​ បាន​ដាំ​ និង​បន្ដដាំ​ តាម​បណ្ដោយ​សង្ខាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ កម្ពុជា​ វៀតណាម​ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ និង​ឆ្ពោះ​ទៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ផ្សេងៗ​ទៀត​។

មុននឹង​បញ្ចប់​ ឯកឧត្ដម​បណ្ឌិត​ បាន​ប្រគល់​អំណោយ​ជា​ថវិកា​ចំនួន​ ២លានរៀល​ ជាការលេីកទឹក​ចិត្ត​ ដល់​សិស្ស​ពូកែ​ជ័យលាភី​និទ្ទេស​ A និង​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ នាយក និង​បុគ្គលិក​ ការិយាល័យ​អប់រំ​ តាម​បណ្ដា​ស្រុកនានា​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។

សូមបញ្ជាក់​ថា​ ក្នុង​សម័យ​ប្រឡង​ធម្យម​សិក្សា​ ទុតិយភូមិ​ ឆ្នាំ​២០២៤នេះ​ ខេត្ត​ត្បូងឃ្មុំ​ មាន​សិស្ស​ពូកែ​ជ័យលាភី​និទ្ទេស​ A ចំនួន​ ៧០នាក់​ ក្នុងនោះស្រី៣៥នាក់​ សិស្ស​និទ្ទេស​ B ចំនួន​  ៣៧៩នាក់​ ក្នុង​នោះស្រី​ ២៤៦នាក់  និង​សិស្ស​ប្រឡងជាប់មធ្យម​សិក្សា​ទុតិយភូមិ​ ចំនួន​ ៥៤៦៩នាក់​ ក្នុងនោះ ស្រី​ ៣១៥៥នាក់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!