ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ក្រុមឈ្មួញរកស៊ីលៀសដឹកចេញរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលគេស្គាល់ឈ្មោះ  ប៉ោង ឈ្មោះស្រីលាភ និងឈ្មោះ ស្រីអុីម ស្ថិតក្រោមក្រសែភ្នែកលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង….

ខេត្តកំពង់ឆ្នាំង÷ លៀសរាប់សិបតោនដែលក្រុមឈ្មួញជាច្រើនមកចាំប្រមូលទិញពីក្រុមឈ្មួញនេសាទស្មើសច្បាប់និងលើកឡើងឡានដឹកយកទៅលក់បន្តនៅប្រទេសជិតខាងនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ បើទោះបីកន្លងមកប្រមុខថ្នាក់ដឹកនាំបានដាក់បទបញ្ជាឲ្យអភិបាលខេត្ត បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប់ជាប្រចាំ ដូចជាភ្លៀងរលឹម ក្នុងករណីមានបទល្មើសនេសាទកើតឡើងត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបរួមគ្នាបង្ក្រាបឲ្យបានធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព
ទាក់ទងនិងបញ្ហាលៀស ហាមដាច់ខាតការនេសាទលៀសប្រភេទចំណីសត្វនាំចេញទៅក្រៅប្រទេស។  បើតាមសេចក្ដីរាយការណ៍ថា មានមេឈ្មួញមួយក្រុម បានកំពុងបំផុសប្រជាពលរដ្ឋ នេសាទលៀសដោយខុសច្បាប់ និងដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតល្អិត សង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:កំពុងល្បីល្បាញជាក្រុមឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង ដែលសមត្ថកិច្ចនៅទីនោះ នៅស្ងាត់ស្ងៀមឈឹង ហាក់ធ្វើមិនដឹង ធ្វើមិនឮ សង្ស័យឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ.?

សេចក្ដីរាយការណ៍បានឲ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមឈ្មួញនេសាទចាក់លៀសប្រើសុទ្ធតែរទូកម៉ាស៊ីនខ្នាតយក្សជាច្រើនគ្រឿង ខិតខំប្រឹងអូស ឬកាវលៀសតូចៗ សូម្បីតែកូនលៀស និងចៅលៀស អូសកកូពេញផ្ទៃទឹកបឹងទន្លេសាប ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ ជីវ:ចម្រុះ ពពួកប្លុងតុង អេកូឡូស៊ី ដែលជាពពួកចំណីត្រី និងជាប្រភពត្រីពងកូនក្រោមទឹកដ៏មានសារៈសំខាន់ ទោះរដូវបិទនេសាទ ឬបើកនេសាទក៏ដោយ.។

បើយោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា លៀសទាំងអស់នោះ គឺក្រុមឈ្មួញនេសាទដោយប្រើឧបករណ៍ខុសច្បាប់រកនៅក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ ហើយបាននាំគ្នាដឹក យកមកលក់ឱ្យក្រុមឈ្មួញដ៏ល្បីប្រចាំនៅខេត្តកំពង់ឆ្នាំង ឈ្មោះ ប៉ោង.ឈ្មោះ ស្រីលាភ និងឈ្មោះ ស្រីអុីម  ដែលជាក្រុមឈ្មួញយ៉ាងសកម្មក្នុងការប្រមូលទិញលៀស និងច្រកដាក់ការុងជាច្រើន កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបនិងតាមប្រឡាយស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅឡើងបន្តនៅផ្លូវជាតិលេខប្រាំដើម្បីដឹកឆ្លងដែនយកទៅលក់នៅឯប្រទេសវៀតណាម និងដឹកទៅ ឡ.បកសាច់ក្នុងស្រុកក្រគរ ដោយរលូន ខណ:គេនៅមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចេញមកធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនៅឡើយ។

បើតាមមន្ត្រីជំនាញរដ្ឋបាលជលផលម្នាក់បានប្រាប់ថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនខ្នាតយក្សដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយ ហើយក្លាយជាចំណីរពពួកត្រីធំៗជាច្រើនប្រភេទ ដូចជាប្រភេទត្រី ប្រាខ្ចៅ ត្រីប្រម៉ា ត្រីដំរី ត្រីគល់រាំង ត្រីសណ្ដាយ ត្រីក្រពាត់ ត្រីគ្រុំ និងពពួកត្រីល្អៗជាច្រើនប្រ ភេទទៀត។ល។។

មិនតែប៉ុណ្ណោះផ្ទៃបាតផុកនៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។

ប្រជានេសាទលក្ខណៈគ្រួសារ រាយមងចងសន្ទូចនៅទីនោះ បានសំណូមពរឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំជួយផ្សព្វផ្សាយ និងរាយការណ៍ជូនទៅឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង សូមជួយមានប្រធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ  និងដាក់ឲ្យជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ចុះមកស៊ើបអង្កេតឲ្យច្បាស់កុំឱ្យថា អ្នកសារព័ត៌មានសរសេរឬ ចុះផ្សាយមិនពិត នាំឱ្យមានការភាន់ច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ។

ប្រជាពលរដ្ឋសូមសំណូមពរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ សូមដាក់ឱ្យកម្លាំងជំនាញពាក់ព័ន្ធគ្រប់បណ្ដាខេត្ត ជុំវិញបឹងទន្លេសាបចុះមកធ្វើការទប់ស្កាត់និងចាត់វិធានការបង្ក្រាបទាន់ពេលវេលា។

អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ រាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំ អោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាណាមួយ មួលបង្កាច់ ឬជាន់ពន្លិចស្ថាប័នណាមួយឡើយ។ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!