ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញជាអធិបតី ចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ដាស់សក្តានុពល កសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន” នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច មានកម្មវិធី សិក្ខាសាលាស្តីពី “ដាស់សក្តានុពលកសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន” ដែលមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា ,ឯកឧត្តម ផាត់ តូម៉ាស់ ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា, លោក ឈួន សុវណ្ណស័ក្ក, ប្រធានទំនាក់ទំនងជាតិ និងអន្តរជាតិនៃសមាគមអ្នកទីផ្សារកម្ពុជា, លោក សៅ សុវណ្ណារិទ្ធ , អគ្គលេខាធិការសមាគមអ្នកទីផ្សារកម្ពុជា, ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូប និងសិក្ខាកាមចូលរួម សរុបប្រមាណជាង២០០នាក់ ដែលរៀបចំឡើងដោយ Daily Plus។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា បានមានមតិសំណេះសំណាលជាមួយសិក្ខាកាមប្រកបដោយភាពរីករាយ និងបានចែករំលែកនូវបទពិសោធន៏ ព្រមទាំងផ្តល់នូវគន្លឹះសំខាន់ៗ យុទ្ឋសាស្រ្តមួយចំនួនពីការធ្វើអាជីវកម្ម ជូនដល់សិក្ខាដែលបានចូលរួម។

កម្មវិធីសិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញ ចែករំលែកពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ នូវប្រធានបទដ៏មានសារៈសំខាន់ដូចជា៖
១) “ប្លង់យុទ្ឋសាស្រ្តអាជីវកម្ម ២០២៥ ដល់ ២០៣០” ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម យន ម៉ាលឹមឆេង អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា
២) “អនាគតនៃការងារ រៀបចំកម្លាំងធនធានមនុស្ស សម្រាប់បរិបទប្រកួតប្រជែង ធ្វើបទបង្ហាញដោយ
លោក កាំង តាំង, HR & Administration Director, Belt Road Capital Management
៣) “ការដឹកនាំការលក់ក្នុងយុតសម័យ AI” ធ្វើបទបង្ហាញដោយលោក ស៊ូ សាវឿន, សហស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន Eagle Sales coach
៤) កិច្ចពិភាក្សា “ដាស់សក្តានុពល ទាក់ទងនឹងការលក់ ផ្នែកលក់ និងការអភិវឌ្ឍន៏អាជីវកម្ម។

កម្មវិធីសិក្ខាសាលានេះផងដែរ​ សិក្ខាកាមទទួលបាននូវចំណេះដឹង​ បទពិសោធន៍​ គន្លឹះគំនិតថ្មីៗ​ ដេីម្បីយកទៅអនុវត្ត​ន៍​ ក្នុងក្រុុមហ៊ុន​ រឺមុខរបរដែលកំពុងប្រកបរបរប្រចាំថ្ងៃ​ ជាពិសេសមុននឹងបញ្ជប់នៃកម្មវិធី គណអធិបតី វាគ្មិនកិត្តិយស និងសិក្ខាកាម បានចូលរួមថតរូបអនុស្សាវរីយ៏ជុំគ្នាប្រកបដោយភាតរភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!