ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ក្រសួងព័ត៌មាន រៀបចំពិធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនបណ្តាអង្គភាពព័ត៌មានទុកអនុវត្ត

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ ប្រធាន និងតំណាងមន្ទីរព័ត៌មានបណ្តារាជធានីខេត្ត ប្រធាន និងតំណាងសមាគមសារព័ត៌មាន ចាងហ្វាង អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាសរុបចំនួនជិត ៣០០នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ជាមោទនភាព ដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានកើតឡើង ហើយរៀបចំពិធីមួយដ៏មានសារៈសំខាន់នារសៀលនេះក្នុងការចែកជូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មាន ដើម្បីយកទៅសិក្សាស្វែងយល់បន្ថែម និងយកទៅអនុវត្តនូវចំនុចដែលពាក់ព័ន្ឋជាមួយក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រមសីលធម៌វិជ្ជាជីវៈនេះកើតចេញពីអ្នកសារព័ត៌មានដោយផ្ទាល់ ហើយត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន នេះបើតាមប្រសាសន៏របស់ឯកឧត្តមរដ្ឋមន្រ្តីថ្លែងក្នុងអង្គពិធី។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឯកឧត្តមមិនមានគោលការណ៏លុបច្បាប់ស្តីពីរបបសារព័ត៌មានចាស់ទេ គឺមានន័យថា ច្បាប់ស្តីពីរបបសារព័ត៌មានដែលមានហើយ គឺយើងនឹងបង្កើតបន្ថែម ដើម្បីឆ្លើយតបទៅនឹងការវិវដ្តនៃសង្គម ការរៀបចំតាក់តែងច្បាប់ វិសោធនកម្មច្បាប់ ក៏ត្រូវដើរស្របទៅនឹងវឌ្ឍនភាពសង្គមដែរ គឺដើម្បីការពារ នូវសិទ្ឋិ និងតួនាទីរបស់អ្នកសារព័ត៌មានទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តីក៏សូមថ្លែងអំណរគុណដល់សមាគមសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានសម្តែងនូវការគាំទ្រ ហើយរហូតដល់ចេញញត្តិបង្ហាញការគាំទ្រ និងបង្ហាញនូវភាពរីករាយ ដែលយើងមានសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។ វាគឺជាចំនុចមួយ ដែលអ្នកសារព័ត៌មានទាំងអស់យកមកប្រើប្រាស់ អនុវត្ត ហើយទុកជាសំអាង ហើយការដែលជជែកគ្នាគឺយើងមានឯកសារយោង នេះហើយជាចំនុចមួយដែលចាំបាច់បំផុតសំរាប់បងប្អូនអ្នកសារព័ត៌មាន ទុកការពារខ្លួនរបស់យើងក្នុងការបំពេញការងារអោយមានប្រសិទ្ឋភាពខ្ពស់៕

អត្ថបទ៖ ជា សុភា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!