ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ប្រជាពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ បានសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកោះធំ អញ្ជើញចុះពិនិត្យផ្លូវដី ១ខ្សែ ប្រវែង១០០០ម៉ែត្រ ស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល តាមសំណូមពររបស់ប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងការប្រើប្រាស់នៅរដូវវស្សា។

លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានហើយដឹងថា៖ ផ្លូវ០១ខ្សែនេះ ជាផ្លូវដែលប្រជាពលរដ្ឋមានការប្រើប្រាស់ចំនួន១.៤០១គ្រួសារ សម្រាប់ការដឹកកសិផលរបស់ប្រជាកសិករនារដូវប្រមូលផល ជាពិសេសការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងព្រែកផ្ទាល់មានចំនួន៧៥គ្រួសារ ជួបការលំបាកខ្លាំងពេលមានភ្លៀងម្តងៗធ្វើអោយសិស្សានុសិស្ស រអិលដួល ប្រឡាក់សំលៀកបំពាក់ធ្វើអោយយឺតយ៉ាវមិនទាន់ម៉ោងចូលរៀន ជួនកាលមានគ្រោះថ្នាក់បង្កររបួសស្នាមមិនបានមករៀនក៏មាន។

បន្ទាប់ពីចុះពិនិត្យជាក់ស្ដែងនៅទីតាំងផ្លូវដីនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមើលឃើញថា ផ្លូវដីនេះពិតជាជួបការលំបាក ក្នុងការប្រើប្រាស់នៅរដូវវស្សា ក៏ដូចជារដូវប្រាំង ហើយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស សម្រួលក្នុងការដឹកកសិផលរបស់ប្រជាកសិករយកទៅលក់នៅលើទីផ្សារ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរជំនាញ ពិសេសទីចាត់ការផែនការវិនិយោគ ត្រូវសិក្សាគម្រោងផ្លូវនេះឱ្យច្បាស់ ដើម្បីសាងសង់ជាផ្លូវចាក់បេតុងអាមេ ប្រវែង១០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ។

ក្នុងការចុះពិនិត្យ និងសម្រេចផ្ដល់ផ្លូវបេតុងជូនប្រជាពលរដ្ឋនាពេលនោះដែរ ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរស្រុក ឃុំ ដែលបាននាំយកសំណើរបស់ពួកគាត់ ពិសេសបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់ ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំ ហើយពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលនៅពេលឆាប់ៗខាងមុខនេះ ពួកគាត់នឹងមានផ្លូវបេតុងមួយខ្សែងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!