ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

អភិបាលខេត្តកណ្ដាលអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ដែលបានស្ម័គ្រចិត្តក្នុងការបង្រៀនផ្ទាល់ ធ្វើឱ្យលទ្ធផលសិស្សប្រឡងជាប់មានការកើនឡើង ជាក់ស្ដែងគិតចាប់តាំងពីមានកំណែទម្រង់លើវិស័យអប់រំនេះមក លទ្ធផលនៃការប្រឡងសិស្សមធ្យមសិក្សាទុតិយភូមិ សិស្សជាប់ត្រឹម ២៥% តែដោយមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល ពិសេសសិស្សានុសិស្សិតផ្ទាល់ បានធ្វើឱ្យលទ្ធផលមានការកើនឡើង៧៦%។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោន ដំណាក់កាលទីមួយ ហើយក្នុងនោះមនុស្ស គឺជាអាទិភាពមួយក្នុងចំណោមអាទិភាព៥ ដែលតម្រូវឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្ស។ សព្វថ្ងៃនេះប្រទេសជាតិរបស់យើងមានសុខសន្តិភាព និងមានការអភិវឌ្ឍ តែដើម្បីឱ្យមានការអភិវឌ្ឍនោះ កាក់តែខ្លាំងក្លាទៅមុខទៀតបាននោះកត្តាធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុត មានធនធានមនុស្សកាន់តែច្រើន ការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា និងឆ្ពោះទៅមុខឥតឈប់ឈរ។

ឯកឧត្តមអភិបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលរៀនបំប៉ននេះ នឹងធ្វើឱ្យសិស្សានុសិស្សកាន់តែយកចិត្តទុកដាក់រៀនកាន់តែខ្លាំង ធ្វើឱ្យមានការចងចាំល្អ និងបានប្រមូលផ្ដុំការយល់ដឹង ដើម្បីឈានទៅសម្រេចគោលបំណងរបស់យើង ដែលធ្វើឱ្យភាគរយនៃការជាប់កាន់តែច្រើន ហើយទទួលបាននិទ្ទេសល្អៗកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា៖ វគ្គបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំ២០២៤ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានរយៈពេល ១០សប្តាហ៍ សម្រាប់ត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិសម័យប្រឡងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានចាប់ផ្តើម ដំណើរការតាំងពីខែមិថុនា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់ វិទ្យាល័យ ហ៊ុន សែន សេរីភាព, វិទ្យាល័យ ហ៊ុន សែន តាខ្មៅ, វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ និងវិទ្យាល័យ សិត្បូ ។ ក្នុងនោះ សម្រាប់ ៤ វិទ្យាល័យ ក្នុងក្រុងតាខ្មៅ ការបង្រៀនបំប៉ន មានចំនួន ៧៦ថ្នាក់ មានសិស្ស សរុប ៨៩៤នាក់ និងលោកគ្រូ អ្នកគ្រូ មានចំនួន ៦៣នាក់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!