ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

បទល្មើសនេសាទ របាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃបឹងរំលេច ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលទោះបីក្នុងរដូវបិទនេសាទក៏ដោយ..?

ខេត្តកណ្តាល ÷ ប្រិយមិត្តជាទីរាប់អាន មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តាមបណ្តារាជធានី ខេត្ត ក្រុង ដែលជាប់និងបឹងទន្លេសាប ទូរទាំងប្រទេសបានចាត់កម្លាំងចុះប្រត្តិបត្តិការ ធ្វើការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនេសាទនារដូវបិទនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដោយឡែកប្លែកអ្វីតែស្រុកកោះធំឯណេះវិញ នៅតាមព្រែក តាមបឹង សុទ្ធសឹងតែរបាំងស្បៃមុងរាប់សិបម៉ែត្រ ដែលលាតសន្ធឹងពេញផ្ទៃទឹកយ៉ាងអនាធិបតេយ្យទៅវិញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានរាយការណ៍ ទៅអាជ្ញាធរក្នុងស្រុកកោះធំ និងបានចុះផ្សាយចំនួនមួយដងរួចទៅហើយ លោក ខេង ឃីម មេឃុំលើកដែក ស្រុកកោះធំ បានឆ្លើយតបនិងក្រុមការងារ តាមរយៈប្រព័ន្ធតេលេក្រាមថា អរគុណដែលបានរាយការណ៍ លោកនិងក្រុមការងារ និងស្នើរសុំកម្លាំងពីស្រុក ព្រមទាំងសហការជាមួយមន្ត្រីជលផលស្រុកចុះធ្វើការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់នារដូវបិទក្នុងដែនសមត្ថកិច្ចរបស់លោក។

ប៉ុន្តែរហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះយើងឃើញថារបាំងស្បៃនៅក្នុងបឹងរំលេច ក្នុងឃុំ ស្រុក ខាងលើនៅតែបន្តដាក់ពង្រាយយ៉ាងអនាធិបតេយ្យដដែល ដោយពុំមានការចុះទប់ស្កាត់ និងបង្ក្រាបពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសផ្នែកជលផលម្តងណាឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត នៅក្នុងស្រុកកោះធំ មិនមែនមានតែមន្ត្រីជំនាញក្នុងក្របខ័ណ្ឌរដ្ឋនោះទេ មានមន្ត្រីអង្កការក្រៅរាជរដ្ឋាភិបាលក៏មានក្នុងស្រុកកោះធំនោះផងដែរ។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ខេង ឃីម មេឃុំលើកដែកតាមរយៈលេខទូរស័ព្ទ ០៩៧៩៩៧០០៨៨ ដើម្បីរាយការណ៍ និងសុំការបំភ្លឺ លោកបានមានប្រសាសន៍ថា រូបលោកនិងក្រុមការងារថ្នាក់ឃុំបានត្រៀមកម្លាំងរួចជាស្រេចមានទាំងប៉ូ លីស ប្រជាការពារ និងមេភូមិ  រងចាំបញ្ជារពីលោក ឡា ស្លេះ អភិបាលរងស្រុកទទួលផែនបទល្មើសនេសាទ ផែនជល់ផលស្រុក ថាកម្លាំងមិនជុំ ទើបលើកថ្ងៃវិញ តាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកទល់ថ្ងៃទី១៨ នៅពុំទាន់មានបទបញ្ជារថ្មីនៅឡើយទេ។

ករណីនេះសបញ្ជាក់អោយឃើញថា មន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំ ពិសេសជំនាញជលផល មិនដែលយកចិត្តទុកដាក់ស្តាប់ទៅ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ ពិសេសក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដែលបានដាក់ ចេញសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៤ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះទេមើលទៅ បានជាបណ្តែតបណ្តោយ ឲ្យមានបទល្មើសនេសាទកើតមាម ក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងយ៉ាងដូច្នេះ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋទទូចស្នើរសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន លោក ឆែ វណ្ណឌី អភិបាលនៃគណៈអភិបាលស្រុកកោះធំ និងជាគណៈបញ្ជាការឯកភាពស្រុក និងគោរពស្នើសុំដល់លោក ប៊ុនទួន សុីមូណា ប្រធានមន្ទីរកសិកម្មរុក្ខា និងនេសាទខេត្តកណ្តាល មេត្តាទានមានវិធានការណ៍ចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសនេសាទនៅចំណុចទីតាំងខាងលើផងទាន  ដើម្បីរក្សាការពារធនធានធម្មជាតិពិសេស មច្ឆាជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹក ពេលកំពុងរដូវបិទនេសាទ អោយបានគង់វង្ស។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

ជំវិញការចុះផ្សាតខាង អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយ បំភ្លឺពី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!