ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ នៅរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ​៖ អ្នកសារព័ត៌មានគប្បីស្វែងយល់ពីការផ្សព្វផ្សាយនូវអ្វីដែលធ្វើអោយប៉ះពាល់ដល់ប្រយោជន៏សង្គមជាតិ សេដ្ឋកិច្ចជាតិ ពិសេសវិស័យទេសចរដែលជាប្រភពចំណូលដ៏ធំសម្រាប់បងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ ពីចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង អំពើឃាតកម្ម ភាពអសន្តិសុខក្នុងសហគមន៏ ដែលការផ្សាយទាំងនោះបណ្តាលឲ្យប៉ះពាល់ដល់វិស័យទេសចរណ៏ជាតិ និងអន្តជាតិ ក៏ដូចជាធ្វើអោយមានការអន់ថយនៃការវិនិយោគពីដៃគូរក្រៅប្រទេសផងដែរ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដែលឯកឧត្តមបានផ្តល់កិត្តិយសចួលរួមជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើប្រធានបទស្តីពី មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ទៀត ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមក៏បានបញ្ជាក់ជូនអង្គពិធីផងដែរ ចំពោះការផ្សព្វផ្សាយអំពី បទល្មើសព្រៃឈើ និងធនធានធម្មជាតិ សូមបងប្អូនអ្នកសារព័ត៌មានប្រើប្រាស់អំណាចទី៤របស់ខ្លួន ធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ក៏ប៉ុន្តែត្រូវដាក់ពាក្យស្នើសុំជាមុន ដើម្បីជាការសហការ ក្នុងការសម្របសម្រួលជាមួយ មន្ទីរបរិស្ថានតាមសហគមន៏ ក្នុងការចុះទៅផ្តិតយករូបភាពផ្ទាល់តាមគោលដៅបទល្មើសជាក់ស្តែង។

ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះផងដែរ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានផ្តល់ជាកិត្តិយសក្នុងការធ្វើបទបង្ហាញអំពី ពាក្យគន្លឺះក្នុងវិស័យបរិស្ថាន ក៏ដូចជាបេសកកម្ម និងយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣ ដល់ ២០២៨ ជូនដល់សិក្ខាកាម ដែលជាអ្នកសារព័ត៌មាន ដើម្បី​ជាចំណេះដឹង និងស្វែងយល់ អំពីពាក្យពេចន៍ នៃវិស័យបរិស្ថាន ដើម្បីរក្សាបាននូវភាពត្រឹមត្រូវ ទុកជាប្រយោជន៍សម្រាប់ការនិពន្ធអត្ថបទព័ត៌មាន។

អត្ថបទ ៖ ជា សុភា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!