ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានអ្នកសារព័ត៌មានចូលរួមចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ កម្ពុជា រាជធានីភ្នំពេញ…

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤. ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេស
លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” និងប្រគល់សញ្ញាបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមចំនួន ៦៨៤នាក់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាង ឯកឧត្ត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្ដិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា
ឯកឧត្តម ហ្សាហុីរ៉ូដឌីន បាបារ ថាហុីម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអុីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា លោកជំទាវ អ៊ុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគីប្រចាំកម្ពុជា និងវត្តមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានការគាំទ្រឧបត្តម្ភពី ក្រុមហ៊ុនវឌ្ឍនៈប្រូវើរី នៅអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។

ក្នុង​ឱកាស​សពិធី​បិទវគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏បាន​ផ្ដល់កិត្តិយស​ដ៏ខ្ពង់ខ្ពស់ ប្រគល់​ជូន​ប័ណ្ណ​សរសើរ​ និង​ពានសរសេីរគំរូ​ ព្រមទាំង​វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សា ជូន​សិក្ខាកាម​ដែលបានចួលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ សរុបចំនួន៦៨៤​នាក់។

មុន​នឹង​បិទបញ្ចប់កម្មវិធី​ គណៈអធិបតី​ និងសិក្ខាកាម​ ប្រមាណ​ជាង​ ៧០០នាក់​ បានប្តេជ្ញា និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងប្រវត្ដិសាស្រ្ត «ព្រែកជីកហ្វូណនតេជោ» និងកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV DTA ផងដែរ។

សូមរំលឹកផងដែរថា សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបើ វគ្គបណ្ដុះបណ្ដាល ជាច្រើនលើកមកហើយ និងមានសក្ខាកាមចូលរួមច្រើន ដូចជាវគ្គនេះសក្ខាកាមមានចំនួន៦៨៤នាក់៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!