ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

គ្រូបារមីចំនួន៦រូបបានចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីខេត្តបញ្ឈប់សកម្មភាពការបង្ហោះវីដេអូតាមបណ្តាញហ្វេសប៊ុកដែលប៉ះពាល់ដល់សង្គមនិងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖បន្ទាប់ពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថាន ដែលបានណែនាំឱ្យក្រសួងធម្មការនិងសាសនាពិនិត្យលើជំនឿបារមីផ្សេងៗដែលគ្មានមូលដ្ឋាន, ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសាសនា, ក្រសួងធម្មការនិងសាសនា បានណែនាំដល់មន្ទីរធម្មការនិងសាសនារាជធានីខេត្ត តាមដានពិនិត្យមើលនិងចុះធ្វើកិច្ចសន្យាជាមួយបុគ្គលមួយចំនួន ដែលអះអាងថាជាគ្រូបារមី គ្រូអូមអាមដែលតែងតែបង្ហោះវីដេអូតាមបណ្តាញហ្វេសប៊ុកអំពីការទស្សនាយ ការសូត្រធម៌ និងបញ្ចេញមន្តអាគមអូមអាមរបស់ខ្លួន ដើម្បីឱ្យពួកគាត់បញ្ឈប់ជាបន្ទាន់សកម្មភាពនៃការផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម អំឡុងពេលខ្លួនទស្សនទាយ និងព្យាបាលជំងឺ ដោះអំពើអាបធ្មប់ ឬការសូត្រធម៌ដែលគ្មានប្រភពច្បាស់លាស់។

ជាលទ្ធផល, រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ បុគ្គលដែលអះអាងថាខ្លួនជាគ្រូបារមីចំនួន ៦ រូប បានទទួលយកការណែនាំនិងបានស្ម័គ្រចិត្តចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ដល់សង្គមនិងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។ ក្រសួងធម្មការនិងសាសនានឹងបន្តអនុវត្តដោយម៉ឺងម៉ាត់នូវការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបន្តធ្វើការអប់រំ ផ្សព្វផ្សាយ និងតម្រង់ទិស នៃការគោរពប្រតិបត្តិឱ្យស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀតជាធរមាន ដើម្បីការពារសិទ្ធិសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ការពារតម្លៃសង្គម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារប្រជាពលរដ្ឋកុំឱ្យលង់ក្នុងការបោកប្រាស់ណាមួយ។

ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនា បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ​ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!