ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ពិតជាមិនធម្មតាមែនកម្លាំងកងរាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំដែលមិនធ្លាប់មាននៅក្នុងទឹកដីខេត្តតាកែវ.!!!

ខេត្តតាកែវ៖ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ
នៅវេលាម៉ោង ៩:៣០នាទី  ថ្ងៃទី០៩ ខែមករា ធ្ឆ្នាំ២០២៤ កម្លាំងជំនាញជំនាញ
និងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និង អ.ហ ស្រុកសំរោង អ.ហ ស្រុកបាទី  ចំនួន១៥នាក់ រថយន្ត០៣គ្រឿងម៉ូត៉០១គ្រឿង ដឹកនាំលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន ជាក់ស្ដែង នៅចំណុចរោងខាងត្បូងផ្ទះស្ថិតនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ឃាត់ខ្លួនជនសង្ស័យបាន០១ម្នាក់
ឈ្មោះ ឆែម ជាតិ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (រក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់)
រស់នៅភូមិសង្កែឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

*ដករហូតវត្ថុតាង÷
-ម្សៅក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ទម្ងន់: ២៣០,៧៧ក្រាម (គិតទាំងសំបក់ថង់)
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
–  សម្ភារៈចូកថ្នាំញៀន០១
– ក្រដាសវីងចំនួន០២សន្លឹក លេខទូរស័ព្ទ (០១៧២១៧០៧០ ទទួលលុយ)
– សម្ភារៈសេពថ្នាំញៀនមួយចំនួន
-ទូរសព្ទ័ចំននួន០២គ្រឿង (អូប៉ូ + វិវ៉ូខូច០១)
-ម៉ូត០១គ្រឿង ម៉ាកអឹមស្លាស់ពណ៍ខ្មៅស្លាកលេខ1TL 3712 ភ្នំពេញ។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះ ឆែមជាតិ បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតគឺខ្លួនបានទិញពីរឈ្មោះ ស សុងឃៀង ហៅ ពែក រស់នៅម្ដុំជើងភ្នំតាម៉ៅ ស្ថិតភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នៅវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៤ កម្លាំងជំនាញបានចុះទៅចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ  (តែម្ចាស់រោង ឈ្មោះ ស សុងឃៀង មិននៅ) កម្លាំងជំនាញបានរាយការណ៍ជូនលោកឧត្តមសេនីយ៍មេបញ្ជាការ និងឯកឧត្តមព្រះរាជអាជ្ញា សុំធ្វើការត្រួតពិនិត្យឆែកឆេរ បានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន០៣ដុំធំ  ( រកឃើញក្នុងរោងជីកដីកប់ ) និងចំនួន ១៥ កញ្ចប់ធំ (រកឃើញដាក់ក្នុងធុងបាស) ទម្ងន់:៣,៩១០,៧៦ក្រាម (ស សុងឃៀង កំពុងរត់គេចខ្លួន)

បច្ចុប្បន្នជនសង្ស័យដែលជំនាញបានឃាត់ខ្លួន ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ  ចំពោះឈ្មោះស សុងឃៀង ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

ចំណែកឯមេខ្លោងជួញដូរគ្រឿងញៀន ដែលបានរត់គេចខ្លួន កម្លាំងយើងកំពុងបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្ទន្ទាទោសតាមនីតិវិធីច្បាប់។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!