ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ក្រុមប៉េតង់នារី៣ទល់៣ ឈ្នះមេដាយមាសជូនជាតិបន្ថែមក្នុងស៊ីហ្គេម នៅវៀតណាម

ក្រុមកីឡាប៊ូល និងប៉េតង់កម្ពុជាលើវិញ្ញាសានារី៣នាក់ទល់៣នាក់ បានឈ្នះមេដាយមាស១គ្រឿងបន្ថែមជូនជាតិ កាលពីល្ងាចថ្ងៃ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមេដាយមាសរបស់ក្រុមនារីកម្ពុជាពេលនេះ គឺជាការការពារម្ចាស់តំណែងជើងឯក មេដាយមាស ជាថ្មីម្តងទៀត បន្ទាប់ពីកម្ពុជាបានឈ្នះមេដាយមាសវិញ្ញាសានេះកាលពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ៊្វីលីពីន កាលពីឆ្នាំ២០១៩។

ក្រុមប៉េតង់នារីកម្ពុជា ដែលមានសមាសភាពកីឡាការិនី អ៊ុន ស្រីយ៉ា, កីឡាការិនី ស៊្រា ង សុរ៉ាឃីម, កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា ដែលឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រថ្មីជូនជាតិនេះ បន្ទាប់ពីបានយកឈ្នះ ក្រុមប៉េតង់នារីបានយកឈ្នះក្រុមម្ចាស់ផ្ទះ វៀតណាម ដោយលទ្ធផល ១៣ទល់១១។ មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមនារីកម្ពុជាបានយកឈ្នះក្រុមនារីឡាវ ដោយពិន្ទុ ១៣ទល់១០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយនឹងជ័យជម្នះនេះ ភ្លេងជាតិ និងទង់ជាតិកម្ពុជា ត្រូវបានប្រារព្ធឡើងជាលើកទី៦ ក្នុងចំណោមការគោរពទង់ជាតិ នៃមេដាយមាសចំនួន៦គ្រឿង ដែលកម្ពុជាដណ្តើមបានជាបន្តបន្ទាប់។

ចំពោះវិញ្ញាសាប៊ូល និងប៉េតង់កម្ពុជាផ្នែកបុរស លើវិញ្ញាសា ៣នាក់ទល់៣នាក់ក៏ដណ្តើមបានមេដាយប្រាក់ ១គ្រឿងបន្ថែមជូនជាតិផងដែរ ក្រោយពីបានប្រកួតចាញ់ក្រុមប៉េតង់បុរសថៃ ដោយលទ្ធផល ១ទល់១៣ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ ម្ចាស់មេដាយប្រាក់វិញ្ញាសា ៣ទល់៣នេះ ដណ្តើមបានដោយកីឡាករ ញ៉ែម បូរ៉ា ចាប់ដៃគូជាមួយកីឡាករ សៀង វណ្ណា, កីឡាករ ហេង ថន និងកីឡាករ ឃួន លីហ៊រ។

លោក សុខ ម៉ុង គ្រូបង្វឹកក្រុមជម្រើសជាតិប៉េតង់ផ្នែកនារីមានប្រសាសន៍ថា ក្នុងនាមក្រុមប៉េតង់កម្ពុជា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រលើកទឹកចិត្តដល់ក្រុមប៉េតង់កម្ពុជា ក្នុងបេសកកម្មប្រកួតប្រជែងមេដាយជូនជាតិ នៃស៊ីហ្គេម នៅប្រទេសវៀតណាម នាពេលនេះ។ «យើងនឹងបន្តការខិតខំអស់ពីលទ្ធផលបន្ថែមទៀត រហូតដល់ជីវិតចុងក្រោយ ដើម្បីបំពេញបំណងប្រជាជនកម្ពុជា តទៅថ្ងៃអនាគត ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ »។

កញ្ញា គីន សំណាង អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គូសបញ្ជាក់ថា បេសកកម្មរបស់ក្រុមប៉េតង់កម្ពុជាបានបញ្ចប់ជាស្ថាពរហើយ ដោយក្នុងចំណោម៨វិញ្ញាសា កម្ពុជាដណ្តើមបានមេដាយសរុប ចំនួន៧វិញ្ញាសា ក្នុងនោះមេដាយមាស ២ ប្រាក់២ និងសំរឹទ្ធិ៧ ខណៈមេដាយមាស២គ្រឿងនេះ គឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃស៊ីហ្គេម ២លើកចុងក្រោយនេះ ២០១៩-២០២២៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!