ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

ប្រទេសតួកគីនៅតែប្រឆាំងទៅនឹងការសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត

ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយយុវជនតួកគីនៅក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងអង់ការ៉ានៅតែប្រឆាំងទៅនឹងគំនិតនៃការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។

លោក អេដូហ្គេន បាននិយាយថា «យើងបានប្រាប់ទៅកាន់បណ្តាប្រទេសជាមិត្តភ័ក្តិរបស់យើងហើយថា យើងនឹងនិយាយថា «ទេ» ចំពោះការសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។ យើងនឹងបន្តការប្តេជ្ញាចិត្តចំពោះរឿងនេះ។ យើងនឹងមិនអត់ឱនឱ្យអង្គការភេរវករនៅក្នុងអង្គការណាតូទេ។ ប្រទេសទាំងនោះ គឺជាផ្ទះរបស់គណបក្សពលករឃឺដ (KWP) និងអង្គភាពការពារប្រជាជន។

ឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងស៊ុយអែតប្រចាំនៅអង្គការណាតូ លោក Klaus Korhonen និងលោក Axel Vernhoff កាលពីថ្ងៃពុធបានប្រគល់ពាក្យសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសរបស់ពួកគេដល់អគ្គលេខាធិការសម្ព័ន្ធមិត្ត លោក Jens Stoltenberg។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅទីក្រុងមូស្គូកាលពីថ្ងៃទី១៦ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងសងសឹកប្រឆាំងទៅនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូនៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត។ ក្នុងពេលជាមួយគ្នានោះដែរ មេដឹកនាំរុស្ស៊ីរូបនេះបានកត់សម្គាល់ថា ការទទួលយកប្រទេសហ្វាំងឡង់ និងស៊ុយអែតជាសមាជិកភាពរបស់អង្គការណាតូនឹងមិនបង្កជាការគំរាមកំហែងភ្លាមៗដល់រុស្ស៊ីនោះទេ ព្រោះទីក្រុងមូស្គូមិនមានបញ្ហានៅក្នុងទំនាក់ទំនងជាមួយប្រទេសទាំងនោះទេ។

លោក អេដូហ្គេន បាននិយាយកាលពីថ្ងៃទី១៨ ខែឧសភាថា ទីក្រុងអង់ការ៉ានឹងបដិសេធមិនគាំទ្រដល់ការទទួលយកប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូទេ រហូតដល់ពួកគេធ្វើការសម្រេចចិត្តទៅលើអាកប្បកិរិយារបស់ពួកគេចំពោះអង្គការភេរវករ រួមទាំងគណបក្សពលករឃឺដដែលប្រទេសតួកគីចាត់ទុកថាជាក្រុមភេរវករ។ លោកបានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយកាលពីថ្ងៃទី១៦ ខែឧសភា ដោយបាននិយាយបន្ថែមថា លោកប្រឆាំងនឹងការទទួលស្គាល់ប្រទេសហ្វាំងឡង់ និងស៊ុយអែតជាសមាជិកអង្គការណាតូដោយសារតែការបដិសេធរបស់ប្រទេសទាំងនេះក្នុងការធ្វើបត្យាប័នសម្រាប់អ្នកសមគំនិតនៅក្នុងសកម្មភាពរបស់ KWP ចំពោះប្រទេសតួកគី៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!