ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

សម្តេចតេជោបានអះអាងថា ទោះបីជាមានការចាក់វ៉ាក់ សាំងដល់ដូសទី១០ឬទី២០ ក៏ដោយ ក៏រដ្ឋមិនយកលុយពីប្រជាពលរដ្ឋនោះឡើយ

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានអះអាងថា ទោះបីជាមានការចាក់វ៉ាក់ សាំងដល់ដូសទី១០ឬទី២០ ក៏ដោយ ក៏រដ្ឋមិនយកលុយពីប្រជាពលរដ្ឋនោះឡើយ ព្រោះការចាក់នេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋគ្រប់រូប ពីការឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ- ១៩។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី១៧ខែមេសាឆ្នាំ២០២២នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងដំណាក់កាលពេលកើតជំងឺកូវីដ-១៩ ទោះបីជាមានការចាក់វ៉ាក់សាំង ដល់ដូសទី១០ ឬទី២០ក៏ដោយ ក៏រដ្ឋមិនយកលុយពីប្រជាពលរដ្ឋនោះឡើយ ព្រោះពេលនេះមិនមែនជាពេលយកលុយពីពួកគាត់នោះទេ ពោលគឺជាពេលវេលាដែលត្រូវជួយប្រជាជន ឱ្យរួចផុតពីជម្ងឺដ៏កាចសាហាវមួយនេះ។

ជាមួយគ្នានោះ សម្តេចបានខិតខំរិះរកមធ្យោបាយក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនៅកម្ពុជា ហើយការចាក់វ៉ាក់សាំងនេះដែរ គឺមិនមានការបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ និងសាសនានោះឡើយ ពោលគឺផ្គត់ផ្គង់វ៉ាក់ សាំងដល់គ្រប់មនុស្សគ្នាទាំងអស់ ដែលនៅក្នុងទឹកដីកម្ពុជា ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ ដែលធ្វើឱ្យភាពស៉ាំជំងឺកូវីដ-១៩ នៅកម្ពុជាកាន់តែរឹងមាំខ្លាំងឡើងថែមទៀត។

បងប្អូនខ្លះគាត់ឱ្យយោបល់ខ្ញុំថា ឥឡូវចាក់ដូស ទី១ដូស២មិនយកថ្លៃ ឥឡូវចាក់ដូសទី៣គួរតែយកថ្លៃ ខ្ញុំបានប្រាប់ទៅវិញ ខ្ញុំថាអត់ទេ យកមកក៏មិនក្លាយទៅជាអ្នកមានបានដែរ ទៅថវិការបស់យើងក្ដីជំនួយក្ដី ចាក់ជូនដោយឥតគិតថ្លៃ ហើយក៏គ្មានការរើសអើងណាមួយដែរ ទាំងបញ្ហានយោបាយ ទាំងជាតិ សាសន៍ ទាំងសាសនា ទាំងតំបន់ ទីក្រុង តំបន់ជនបទ ទទួលបានដូចៗគ្នា ចំណុចនេះហើយដែលជាជោគជ័យ បង្កើតភាពសុំាសហគមន៍ពីទីក្រុងដល់ជនបទ ហើយវាបង្កើតបាននូវជំនឿទុកចិត្តដល់អ្នកផ្តល់ជំនួយឥឡូវសាក ល្បងចាក់យកលុយមើល បើមិនបង្កើតអំពើពុករលួយពេញទឹកពេញដី គឺចាក់មិនចេញទេ ជួនកាលថាត្រូវយក១ដូស ១០ដុល្លារ ឬ១៥ដុល្លារ គាត់យកទៅចាក់២០ដុល្លារ ឬ៣០ ដុល្លារអត់ទេ សម្រាប់ខ្ញុំគឺច្បាស់អាកន្លែងហ្នឹងមួយ ត្រូវតែធានាបើទោះបីដូសទី ១០ឬដូសទី២០ ក៏នៅតែមិនយកលុយ បើយកពីប្រជាពល រដ្ឋមកគាត់កំពុងតែលំបាកហើយ គាត់អត់មានលុយមកចាក់មិចកើត ទៅខ្ចីលុយគេដើម្បីយកមកចាក់ ឬយកលុយសម្រាប់ទិញសៀវភៅឱ្យកូនរៀន ទិញកង់ឱ្យកូនជិះយកមកចាក់វ៉ាក់សាំងគឺអត់ទេ ពេលនេះមិនមែនជាពេល វេលាត្រូវយកលុយពីប្រជាជនទេ គឺជាពេលវេលាដែលត្រូវជួយប្រជាជន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!