ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

សម្តេចតេជោ ហ៊ុន សែន៖ ទោះបីប្រទេសយើងក្រ តែមិនបណ្តោយឱ្យប្រជាពលរដ្ឋ​ខ្វះវ៉ាក់​សាំងកូវីដ១៩ចាក់នោះទេ

ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាន​គូស​បញ្ជាក់ថា​ ទោះបីជាប្រទេសកម្ពុជាក្រមែន តែមិនបណ្តោយឱ្យប្រជាពលរដ្ឋខ្វះវ៉ាក់សាំង​ចាក់នោះទេ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីជួបសំណេះ​សំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្តេចតេជោ(TYDA) នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងដែលកម្ពុជាបានទទួលរួច​ហើយមាន​ចំនួន ៥២ ៨៣៥ ៣៩១ ដូស និងបានយក ទៅប្រើប្រាស់អស់ចំនួន ៤២ ៨៧១ ៥៣៦​ដូស ហើយ​នៅសល់ក្នុងឃ្លាំងមានចំនួន ៩ ៩៩៣ ៨៥៤ ដូស។ សម្ដេចតេជោបញ្ជាក់ថា អ្វីដែល​ជាមោទនភាពរបស់កម្ពុជាដែលបានទទួលវ៉ាក់សាំងទាំងមកពីមុន និងក្រោយនោះ គឺកម្ពុជា​បានចំណាយថវិកាទិញវ៉ាក់សាំងចំនួនជាង២៨លានដូស។ ទន្ទឹមនេះ កម្ពុជាមានសមត្ថភាព​ចាក់វ៉ាក់​សាំងជូនប្រជាពលរដ្ឋ ដែលវ៉ាក់សាំងដែលទិញដោយថវិកាផ្ទាល់ខ្លួនគឺមានចំនួនច្រើន​ជាងការផ្តល់ជំនួយពីបណ្តាប្រទេសជាមិត្ត។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា “ប្រទេសនេះ​ក្រ ក៏ប៉ុន្តែមិនបណ្តោយឱ្យប្រជាពលរដ្ឋខ្វះថ្នាំចាក់នោះទេ ហើយអាចទិញ រកបាន​ហើយខ្ញុំបានប្រាប់ឯកឧត្តម វង្ស៊ី វិសុទ្ធ ថាឱ្យតែចិនឆ្លើយតបថាលក់គឺទិញភ្លាម​បញ្ជូនលុយ​ទៅភ្លាម ទាំងលុយថ្លៃវ៉ាក់សាំង និងថ្លៃដឹកជញ្ជូន”។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបន្តថា វ៉ាក់សាំងចំនួនជាង២៨លានដូស ដែលកម្ពុជាយើង​ទិញខ្លួនឯង ហើយមានប្រទេសខ្លះមានលុយហើយមិនអាចទិញវ៉ាក់សាំងបានផង។ សម្តេច​តេជោបានបន្ដទៀតថា វ៉ាក់សាំងដែលមិនទាន់ដឹកមកដល់ប្រទេសកម្ពុជា​មានជាង២០លាន ៥សែន៥ម៉ឺនដូស ក្នុងនោះមានពីចិន៥លានដូស អាម៉េរិក ៧លាន៥សែន (បានដឹកមកដល់​២លាន​ដូស) និងប្រទេសមួយចំនួនទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងបន្ថែមថា វ៉ាក់សាំងរបស់កម្ពុជានៅសល់​ក្នុងស្តុកមានចំនួនជាង៩លានដូសទៀត ប៉ុន្តែធ្វើយ៉ាងណាចាក់វ៉ាក់សាំងនេះឱ្យអស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!