ទាន់ហេតុការណ៍
មន្ទីរសាធារណការខេត្តព្រះវិហារ ជូនដំណឹងពីដែនសមត្ថកិច្ចគ្រប់គ្រងកំណាត់ផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ៩៥=>អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល=>ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន=>កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ
0

ផ្លូវបេតុងអាមេប្រវែង ១២៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ នៅសង្កាត់កំពង់សំណាញ់ និង សង្កាត់ព្រែកឬស្សី ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ផ្លូវបេតុងអាមេប្រវែង ១២៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ និងភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ឯកឧត្តម ឈុន ស៊ីរុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រែកឬស្សី និង ឯកឧត្ដម ង៉ោ សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់សំណាញ់ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង ៥០០នាក់។

មានប្រសាសន៍ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាពិសេសសម្ដេចបានគ្រប់គ្រងស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 ក្នុងប្រទេសកម្ពុជា ឱ្យមានភាពធូរស្បើយ និងបានខិតខំស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 មកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនគិតថ្លៃ ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ-19 ក្នុងប្រទេសកម្ពុជាមានភាពធូរស្បើយច្រើន គិតត្រឹមថ្ងៃនេះគឺមិនមានអ្នកឆ្លងជំងឺកូវីដ-19 ឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍទើបយើងទាំងអស់គ្នា ទទួលបានផ្លូវបេតុងនេះ ដែលជាសមិទ្ធិផលថ្មីមួយក្នុងចំណោមសមិទ្ធផលច្រើនទៀត នៅក្នុងក្រុងតាខ្មៅ សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ហើយផ្លូវនេះគឺមានសារៈសំខាន់ណាស់បម្រើវិស័យដល់សេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា​ រួមចំណែកកាត់បន្ថយភាពក្រីក្រ បានកាន់តែឆាបរហ័សផងដែរ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងនៃសុខសន្តិភាព ដែលរកបានដោយលំបាកលំបិន ដោយឆ្លងកាត់សង្គ្រាមជាច្រើន ហើយបច្ចុប្បន្ននេះពួកយើងមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងខ្លាំងខ្លា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះចូរពួកយើងទាំងអស់គ្នារួមគ្នាថែរក្សាការពារសុខសន្តិភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តនិរន្តភាពនៃការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជា ណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!