ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

រដ្ឋលេខាធិការ ឃឹម សិរី​វង្ស រំពឹងទុក​ថា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក​ព្រៃឈរ និង​ខិតខំ​ធ្វើ​ការងារ ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា

កំពង់ចាម​៖ ឯកឧត្តម ឃឹម សិរី​វង្ស រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ព្រៃឈរ បាន​រំពឹងទុក​ថា ក្រុមប្រឹក្សាឃុំ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ស្រុក​ព្រៃឈរ និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​អស់ពី​លទ្ធភាព ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។

ឯកឧត្តម ឃឹម សិរី​វង្ស បានលើកឡើង​ដូច្នោះ​នៅ​ព្រឹក​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ ខណ​:​ពេលដែល ឯកឧត្តម និងឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សាឃុំ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ស្រុក​ព្រៃឈរ ។​

ឯកឧត្តម ឃឹម សិរី​វង្ស បាន​មានប្រសាសន៍​ទៀតថា នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​លើក​នេះ ការចូលរួម​របស់​ស​មា​ជិ​ក សមាជិកា គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងស្រុក​ព្រៃឈរ នឹង​បង្ហាញ​អំពី​លទ្ធផល​នៃ​ភាព​ឈ្នះ ពី​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការបង្ហាញ​អំពី​កម្រិត​លទ្ធផល ដែល​ទទួលបាន​ពី​បណ្តា​ឃុំ សង្កាត់ នូវ​ជំនឿ​ជឿជាក់ របស់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ស្មារតី​ស្រឡាញ់​និង​គោរព និង​ជឿទុកចិត្ត​លើ​ការដឹកនាំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ។

ដូនគ្នា​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម បាន​យក​ឱកាស​នោះ ណែនាំ​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យ​ត្រូវ​ធ្វើអំពើ​ល្អ ដោយ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ចំពោះ ប្រធានភូមិ អនុប្រធាន​ភូមិ ត្រូវខិតខំ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ប្រើ​កាយវិការ និង​ពាក្យសម្ដី​ឲ្យ​បាន​សមរម្យ ក្នុងពេល​ចុះ​បំពេញការងារ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​។​

​រីឯ​នាយ នាយរង​ប៉ុស្តិ៍ និង​មន្ត្រី ត្រូវខិតខំ​បំពេញការងារ កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​បានល្អ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន កុំ​ឲ្យ​មាន​អំពើចោរកម្ម ល្បែងស៊ីសង និង​បទល្មើស​គ្រឿងញៀន​ជាដើម ពោលគឺ​អនុវត្ត​ឱ្យបាន​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង ១២​ចំនុច ។

ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ស្នើសុំ​ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ប្រធាន​សាខា​បក្ស​ភូមិ និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ជាក់ស្តែង ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ឲ្យ​ទទួលបាន​ជោគជ័យ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!