ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ
0

អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ស្វាយរៀង៖ នាព្រឹកចន្ទ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។

មានប្រសាសន៍ទៅកាន់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធឯកឧត្តមបានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១• គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងទាំងអស់ ត្រូវអនុវត្តនូវរាល់តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមផែនការដែលបានដាក់ចេញ ទាំងនៅក្នុងពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ជាពិសេសត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្ស នយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងគ្មានការរើសអើង ។

២• កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដាច់ខាតត្រូវពង្រឹងការការពារសន្តិសុខឲ្យបាន ហ្មត់ចត់បំផុត និងត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរ៉ឹងលើសកម្មភាពទាំងឡាយ ណា ដែលរារាំងដល់ដំណើរការបោះឆ្នោត ។

៣• អាជ្ញាធរដែនដី និងមេបញ្ជាការកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ និងការប្រែប្រួលឲ្យបានទាន់ពេល ដើម្បីសហការជាមួយគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់ថ្នាក់ មានវិធានការអប់រំ បំភ្លឺជូនមហាជនឲ្យបានយល់ពីហេតុការណ៍ ដែលបានកើតឡើង និងចំណាត់ការរបស់សមត្ថកិច្ច ដើម្បីឲ្យគេទាំងអស់គ្នារក្សាបាននូវភាពស្ងប់ស្ងាត់ហ្នឹងហ្ន ដោះស្រាយបញ្ហាដោយសន្តិវិធី និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

៤• អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការនៅនឹងកន្លែងឲ្យបាន រហ័សបំផុតទៅលើហេតុការណ៍ និងឧបទ្ទវហេតុផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន សំដៅទប់ស្កាត់ សកម្មភាពបំពុលបរិយាកាស ឬកេងប្រវ័ញ្ចខាងផ្នែកនយោបាយពី មជ្ឈដ្ឋានមួយចំនួន។

៥• មេបញ្ជាការកងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំ ផែនការលម្អិតដោយឡែក យោងតាមតួនាទីភារកិច្ច និងការទទួលខុសត្រូវ ដែលមានកំណត់ក្នុងផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចាត់ចែងអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោត ឲ្យសម្រេចជោគជ័យលើគ្រប់ដំណាក់កាល ។

៦• បង្កើនការក្ដាប់សភាពការណ៍ ប្រមូលព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្ដាប់ធ្នាប់នៅ គ្រប់មូលដ្ឋានទូទាំងខេត្ត ដើម្បីក្ដាប់ឲ្យបានជាមុននូវគ្រប់ឧបាយកល ផែនការសកម្មភាព របស់ជនខិលខូច ដែលប៉ុនប៉ងបង្កជាឧបសគ្គ ឬបំផ្លាញដំណើរការរៀបចំការបោះឆ្នោត ដើម្បីមានវិធានការទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា។

៧• ក្ដាប់ឲ្យជាប់នូវរាល់សភាពការណ៍ សកម្មភាពប្រមូលផ្ដុំទាមទារតវ៉ាលើបញ្ហាផ្សេងៗ ដើម្បីមានវិធានការដោះស្រាយដោយសន្តិវិធី ឲ្យបានសមស្រប និងមានប្រសិទ្ធភាព។

៨• ចំពោះមុខ រាល់គ្រប់ហេតុការណ៍ទំនាស់ផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន ត្រូវខិតខំដោះស្រាយពី ដើមទី ដោយមិនត្រូវទុកឲ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឲ្យមានចលាចលសង្គម និងក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយ

៩• ពង្រឹងការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យកាន់តែសកម្ម ថែមទៀត ទាំងការប្រជុំផ្សព្វផ្សាយ និងការធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន ភូមិ ឃុំ

១០• ជំរុញ និងរឹតបន្តឹងការអនុវត្តវិធានការបង្ការហេតុការណ៍គ្រោះថ្នាក់នានា និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ជាទីបំផុត ជាពិសេសបទល្មើស លួច ប្លន់ប្រដាប់អាវុធ អំពើមនុស្ស ឃាត អំពើហិង្សា បង្ករបួសស្នាម និងការគំរាមកំហែងបំភិតបំភ័យ ជាដើម ។

១១• នៅក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ជនខិលខូចមួយចំនួន នឹងឆ្លៀតឱកាស យកបញ្ហាទាំងអស់នេះ ផ្សារភ្ជាប់ទៅនឹងរឿងនយោបាយ ដូច្នេះ កងកម្លាំងយើងទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារឲ្យបានល្អនូវសុវត្ថិភាព ចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោត សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងពេលឃោសនា ជាពិសេសត្រូវមានការអត់ធ្មត់ឲ្យបានជាអតិបរមា ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!