ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!=>(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ=>(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) តំបន់អានសេះ៖ ផែនទីបញ្ជាក់អង្គហេតុ ហើយវត្តមានដោយគ្មានការអនុញ្ញាតមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ=>ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន បានបង្ហោះ នៅក្នុងគណនេយ្យ របស់​ឯកឧត្ដម​ដោយមានខ្លឹមសារថា៖=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ
0

(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ

(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រធានមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) អាចបដិសេធថា ថៃមិនមែនជាអ្នកឈ្លានពាន ហើយអាចបន្តបង្កើតនិទានកថាដើម្បីបង្ហាញខ្លួនជាជនរងគ្រោះ។ ប៉ុន្តែ ការបដិសេធដោយពាក្យសម្តី និងវោហាសាស្ត្រ មិនអាចលុបអង្គហេតុ និងភស្តុតាងនៃសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានកើតឡើង និងកំពុងមាននៅលើដីកម្ពុជាបានឡើយ។

សង្គ្រាមនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលបង្កឡើងដោយការបើកការបាញ់ប្រហារមុនរបស់យោធាថៃមកលើកងទ័ពកម្ពុជា បានបន្សល់ទុកការបាត់បង់ជីវិត ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០នាក់។ រហូតមកដល់ពេលនេះ ជនភៀសសឹកប្រមាណ ២០ ០០០នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននៅឡើយ។

ក្រោយស្នូរកាំភ្លើងស្ងប់ បញ្ហាមិនបានបញ្ចប់ត្រឹមនោះទេ។ ទូកុងតឺន័រ លួសបន្លា របាំង ទីតាំងយោធា ការជីកប្រឡាយ ការសាងសង់ផ្លូវ និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដីនៅតែមាន ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចវិលត្រឡប់ទៅលំនៅឋាន និងដីធ្លីរបស់ខ្លួនបាន។

នេះជាសំណួរដែល JIC មិនអាចឆ្លើយដោយការបង្វែរប្រធានបទបាន៖ បើថៃមិនបានឈ្លានពាន តើហេតុអ្វីមានអង្គហេតុនៃការកាន់កាប់នៅលើដី? ហើយបើថៃមិនមានបំណងកាន់កាប់ទឹកដីកម្ពុជា តើហេតុអ្វីមិនដកចេញ?

បើថៃអះអាងថា ខ្លួនមិនបានឈ្លានពាន មិនបានកាន់កាប់ និងមិនមានបំណងយកទឹកដីកម្ពុជា នោះត្រូវឆ្លើយសំណួរដ៏សាមញ្ញទាំងនេះ៖ ហេតុអ្វីកម្លាំង និងសម្ភារៈយោធាថៃនៅតែស្ថិតនៅលើទីតាំងក្នុងទឹកដីកម្ពុជា ដែលកម្ពុជាមានមូលដ្ឋានផែនទី និងឯកសារច្បាប់គាំទ្រ? ហេតុអ្វីមានការដាក់ទូកុងតឺន័រ រាយលួសបន្លា បង្កើតរបាំង ជីកប្រឡាយ សាងសង់ផ្លូវ និងធ្វើសកម្មភាពដែលបង្កើតស្ថានភាពថ្មីនៅលើដី (fait accompli)? ហើយហេតុអ្វីប្រជាពលរដ្ឋកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន?

ថៃអាចបដិសេធនៅមុខមីក្រូហ្វូនបាន ប៉ុន្តែមិនអាចបដិសេធអ្វីដែលអាចមើលឃើញ រាប់បាន ថតបាន កំណត់ទីតាំងបាន និងផ្ទៀងផ្ទាត់បាននោះទេ។ ការឃោសនាអាចបង្កើតនិទានកថា ប៉ុន្តែមិនអាចលុបភស្តុតាង និងអង្គហេតុនៅលើដីបានឡើយ។

JIC ខ្លួនឯងអំពាវនាវឱ្យដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ កម្ពុជាយល់ស្រប។ ប៉ុន្តែបើពិតជាចង់ឱ្យយន្តការព្រំដែនដោះស្រាយបញ្ហា នោះត្រូវទុកឱ្យយន្តការព្រំដែនធ្វើការងាររបស់ខ្លួន។ ភាគីថៃក៏គួរឆ្លើយតបជាក់ស្តែងចំពោះសំណើរបស់ JBC កម្ពុជា ដើម្បីឱ្យក្រុមបច្ចេកទេសនៃប្រទេសទាំងពីរអាចបន្តការស្ទង់វាស់ និងកំណត់ខណ្ឌសីមាព្រំដែនតាមក្របខណ្ឌ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

កងទ័ពមិនមែនជា JBC ទេ។
កាំភ្លើងមិនមែនជាឧបករណ៍វាស់វែងព្រំដែនទេ។
ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនទេ។
លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិទេ។
ហើយការកាន់កាប់ដោយកម្លាំង មិនមែនជាភស្តុតាងនៃអធិបតេយ្យភាពទេ។

ការនិយាយថា «ត្រូវដោះស្រាយតាម JBC» នៅមុខសាធារណជន ខណៈនៅលើដីបន្តបង្កើតស្ថានភាពជាក់ស្តែងថ្មី គឺជាភាពផ្ទុយគ្នាដែលថៃត្រូវពន្យល់ដល់សាធារណមតិជាតិ និងអន្តរជាតិ។ មិនអាចអំពាវនាវរកច្បាប់នៅមុខមីក្រូហ្វូន ខណៈប្រើកម្លាំងបង្កើត fait accompli នៅលើដីបានឡើយ។

សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាឯកសារផ្ទេរអធិបតេយ្យភាព ឬជាការទទួលស្គាល់ខ្សែព្រំដែនថ្មីណាមួយឡើយ។ បទឈប់បាញ់មានគោលបំណងបញ្ឈប់អំពើហិង្សា រក្សាសន្តិភាព និងបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព។

បទឈប់បាញ់បញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែមិនគូសផែនទីថ្មី។
បទឈប់បាញ់បង្កកស្ថានភាពយោធា ប៉ុន្តែមិនផ្ទេរអធិបតេយ្យភាព។
ហើយការឈរជើងដោយកម្លាំង មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់លើទឹកដីបានឡើយ។

នេះជាចំណុចដែលថៃមិនអាចគេចវេះបាន៖ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំង និងអធិបតេយ្យភាពស្របច្បាប់ គឺជារឿងពីរខុសគ្នា។ ការដាក់កម្លាំង ការដាក់ទង់ជាតិ ការរាយលួសបន្លា ការដាក់ទូកុងតឺន័រ ការជីកប្រឡាយ ឬការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពលើទឹកដីរបស់ប្រទេសមួយផ្សេងទៀតបានទេ។

ដូច្នេះ បើថៃពិតជាប្រកាន់ជំហរថា ខ្លួន «មិនឈ្លានពាន មិនកាន់កាប់ និងមិនចង់បានទឹកដីកម្ពុជា» នោះមិនចាំបាច់ចេញសេចក្តីថ្លែងការណ៍វែងឆ្ងាយទេ៖

សូមដកកម្លាំង និងសម្ភារៈយោធាដែលស្ថិតនៅលើទឹកដីកម្ពុជា។
សូមដកទូកុងតឺន័រ លួសបន្លា និងរបាំងដែលរារាំងប្រជាពលរដ្ឋ។
សូមបញ្ឈប់រាល់សកម្មភាពបង្កើត fait accompli។
សូមអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅផ្ទះ និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព។
ហើយសូមទុកការស្ទង់វាស់ និងកំណត់ខណ្ឌសីមាព្រំដែនឱ្យ JBC ដោះស្រាយតាមច្បាប់ ផែនទី និងកិច្ចព្រមព្រៀងដែលមានស្រាប់។

បើថៃមិនចង់បានទឹកដីកម្ពុជា សូមប្រគល់អ្វីដែលជារបស់កម្ពុជាឱ្យកម្ពុជាវិញ។

នេះមិនមែនជាការប្រកួតប្រជែងសេចក្តីថ្លែងការណ៍ទេ។ វាជាបញ្ហានៃ អង្គហេតុ ច្បាប់ អធិបតេយ្យភាព និងបូរណភាពទឹកដី។

បើថៃថាខ្លួនមិនបានឈ្លានពានកម្ពុជា សូមបង្ហាញដោយសកម្មភាព មិនមែនដោយពាក្យសម្តី៖ ដកកម្លាំង បញ្ឈប់ fait accompli អនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅផ្ទះ និងប្រគល់ទឹកដីដែលកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ។

ព្រោះកម្លាំងអាចបង្កើតការកាន់កាប់ជាក់ស្តែងបានមួយរយៈ ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ។

If Thailand Says It Has Not Aggressed Against Cambodia, It Should Return the Cambodian Territory It Is Illegally Occupying

The head of Thailand’s Joint Information Centre (JIC) may deny that Thailand is the aggressor and may continue constructing narratives portraying Thailand as the victim. But denials, rhetoric, and competing narratives cannot erase the facts and evidence of Thai military actions that have taken place-and continue to exist-on Cambodian soil.

The conflicts in July and December 2025, started by thai army first, resulted in loss of life, destruction of homes, pagodas and infrastructure, and the displacement of approximately 650,000 Cambodian civilians. To this day, around 20,000 displaced persons have still been unable to return safely to their homes and land, as envisaged under the 27 December 2025 agreement.

The problem did not end when the guns fell silent. Shipping containers, barbed wire, barriers, military positions, trenches, newly constructed roads, and other actions altering the situation on the ground remain in place, while many Cambodian civilians are still unable to return to their homes and land.

This is the question the JIC cannot answer simply by changing the subject: if Thailand did not commit aggression, why are there facts on the ground indicating continued occupation? And if Thailand has no intention of occupying Cambodian territory, why does it not withdraw?

If Thailand maintains that it has neither committed aggression nor occupied Cambodian territory and has no intention of taking Cambodian land, then it should answer several straightforward questions: Why do Thai forces and military assets remain at locations on Cambodian territory for which Cambodia has supporting cartographic and legal documentation? Why have shipping containers, barbed wire and barriers been installed, trenches dug, roads constructed, and other measures taken that create new facts on the ground—a fait accompli? And why are Cambodian civilians still unable to return to their own homes?

Thailand may issue denials before microphones, but it cannot deny what can be seen, counted, photographed, geolocated and independently verified. Propaganda can manufacture narratives, but it cannot erase evidence or facts on the ground.

The JIC itself has called for border issues to be resolved through mechanisms agreed upon by both countries. Cambodia agrees. But if Thailand genuinely believes that border issues should be resolved through those mechanisms, then those mechanisms must be allowed to do their work. The Thai side should respond constructively to Cambodia’s JBC proposals so that the technical teams of both countries can resume joint survey and demarcation work within the existing legal and bilateral framework.

The military is not the JBC.
Guns are not instruments of border demarcation.
Shipping containers are not boundary pillars.
Barbed wire is not an international boundary.
And occupation by force is not evidence of sovereignty.

To publicly insist that the dispute “must be resolved through the JBC” while simultaneously creating new facts on the ground is a contradiction that Thailand must explain to both domestic and international audiences. Thailand cannot invoke the rule of law before the microphones while using force to create a fait accompli on the ground.

The Joint Statement of 27 December 2025 is not an instrument transferring sovereignty, nor does it recognize any new international boundary. The purpose of the ceasefire is to end violence, preserve peace, and create the conditions necessary for civilians to return safely to their homes.

A ceasefire stops the shooting; it does not redraw the map.
A ceasefire freezes the military situation; it does not transfer sovereignty.
And military presence cannot create lawful sovereignty over territory.

This is the fundamental distinction Thailand cannot avoid: effective control through force and lawful sovereignty are not the same thing. The deployment of troops, the planting of flags, the installation of barbed wire and shipping containers, the digging of trenches, or the construction of infrastructure cannot create sovereign title over the territory of another State.

Therefore, if Thailand genuinely maintains that it “has not committed aggression, is not occupying Cambodian territory, and does not seek Cambodian land,” there is no need for lengthy statements.

Withdraw the forces and military assets located on Cambodian territory.
Remove the shipping containers, barbed wire and barriers preventing civilians from returning home.
Cease all actions aimed at creating a fait accompli.
Allow Cambodian civilians to return safely to their homes and land.
And leave border survey and demarcation to the JBC, in accordance with the law, applicable maps and existing agreements.

If Thailand does not seek Cambodian territory, then it should return to Cambodia what belongs to Cambodia.

This is not a contest of competing statements or narratives. It is a question of facts, law, sovereignty and territorial integrity.

If Thailand says it has not committed aggression against Cambodia, it should demonstrate that through actions, not words: withdraw its forces, cease creating a fait accompli, allow Cambodian civilians to return home, and return the Cambodian territory it is illegally occupying to Cambodia.

Force may establish temporary control on the ground, but it can never create lawful sovereignty.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!