ទាន់ហេតុការណ៍
រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ=>លោកជំទាវ សុខា គងពិសី គីម រិទ្ធី ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាមើដ្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ យកអំណោយជាថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងស្រី ធិន ជិត ដែលជូបឧបទ្ទវហេតុដំរីព្រៃជាន់..!=>អាណោចអាធ័ម! ហ្វូងដំរីព្រៃប្រហែល ៦ក្បាល ចុះវាយកម្ទេចរោងតង់អ្នកនេសាទ បណ្តាលឱ្យកុមារម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
0

ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល

ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលថា វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ជានិមិត្តរូបនៃការតភ្ជាប់មោទនភាព​ បច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។

ព្រះរាជសន្ទករថាក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រ ទ្រង់សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តួចផ្តើមគំនិតបង្កើតទស្សនទាន និងដឹកនាំការកសាងវិមានសាមគ្គីភាព នៅលើទីតាំងជ័យភូមិជាញជ័យដ៏ពិសិដ្ឋនេះឡើងសម្រាប់ទុកជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិ។

ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា៖ «វិមាននេះក៏ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់ មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។ យើងអាចសន្និដ្ឋានបានថា «វិមានសាមគ្គីភាព» នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជួយបន្ថែមសោភ័ណភាព និងភាពចម្រុះអមដោយសំណង់អគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមន ដែលជាកេរដំណែលមរតកនៃស្ថាបត្យកម្ម និងជាស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតនៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្ម និងបំពេញព្រះរាជកិច្ចនៅទីនេះ»។

ព្រះមហាក្សត្រ ព្រះអង្គមានហឫទ័យប្រកបដោយបីតិសោមនស្សក្រៃលែង ដែលបានចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» ដ៏ល្អវិចិត្រ ដែលជាសមិទ្ធផលក្នុង ឆ្នាំ២០២៦ ថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើង។ សំណង់អគារថ្មីនៃព្រឹទ្ធសភា ដែលត្រូវបានកសាងឡើងក្រោមការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងត្រូវបានប្រសិទ្ធនាមថា «វិមានសាមគ្គីភាព» បង្ហាញឱ្យឃើញពីគុណតម្លៃ និងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរ ដែលយល់យ៉ាងច្បាស់ថាការបង្រួបបង្រួមជាតិ និងសាមគ្គីភាពជាតិ គឺជាសសរទ្រូងដ៏រឹងមាំនៃ សន្តិភាព ស្ថិរភាព និងភាពរីក៏ចម្រើនដ៏យូរអង្វែងរបស់កម្ពុជា។

ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលនាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតអំពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតមកជូនសម្តេច ព្រះអង្គម្ចាស់ លោក លោកស្រី បងប្អូនជនរួមជាតិ និងប្រិយមិត្តបរទេសទាំងអស់ ដែលមានព្រះវត្តមាន និងវត្តមាននៅទីនេះ។

ព្រះមហាក្សត្រ ព្រះអង្គមានព្រះបន្ទូលថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភា ដែលបានផ្តល់របាយការណ៍ប្រកបដោយខ្លឹមសារដ៏មានសារៈសំខាន់អំពីទស្សនទានដំណើរការសាងសង់។ ព្រះអង្គពិតជាមានហឫទ័យរំភើបជាអនេកពេលបានទតឃើញ «វិមានសាមគ្គីភាព» ដ៏ស្កឹមស្កៃ ដែលត្រូវបានកសាងរួចរាល់ជាស្ថាពរក្នុងទម្រង់សិល្បៈស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្របែបនេះ។

ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលទៀតថា​ នេះជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវ «នយោបាយឈ្នះឈ្នះ» ហើយជាបន្តបន្ទាប់មកទៀតចាប់ពី «យុទ្ធសាស្ត្រត្រីកោណ» រហូតដល់ «យុទ្ធសាស្ត្រចតុកោណ» និងគោលនយោបាយ​កែទម្រង់មុតស្រួច និងស៊ីជម្រៅលើគ្រប់វិស័យ, សេដ្ឋកិច្ចសង្គមធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ក៏ដូចជាបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ទាំងអស់នេះគឺមកពីយើងទាំងអស់គ្នាមានមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមម្លប់សន្តិភាពដ៏រឹងមាំ និងយូរអង្វែងក្នុងផ្ទៃប្រទេស កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ ក្នុងថិរវេលាជិត២ទសវត្សរ៍ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា បាននឹងកំពុងផ្តល់ផ្លែផ្កា ដែលធ្វើឱ្យសមិទ្ធផលស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើង។ ដោយឡែកសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសមិទ្ធផល ដ៏ធំធេងបន្ថែមទៀតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារអធិបតេយ្យភាពជាតិដ៏ថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរនៃយើង។

ក្នុងឱកាសដ៏ប្រសើរនេះ ព្រះអង្គទ្រង់សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងគ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅ សម្តេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនជាតិយើង នៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ​ផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាកទាំងយប់-ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិយើង។

ព្រះមហាក្សត្រទ្រង់ ក៏សូមសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា​ អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជនក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានរូបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូលក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត​ សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!