ទាន់ហេតុការណ៍
រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ=>លោកជំទាវ សុខា គងពិសី គីម រិទ្ធី ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាមើដ្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ យកអំណោយជាថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងស្រី ធិន ជិត ដែលជូបឧបទ្ទវហេតុដំរីព្រៃជាន់..!=>អាណោចអាធ័ម! ហ្វូងដំរីព្រៃប្រហែល ៦ក្បាល ចុះវាយកម្ទេចរោងតង់អ្នកនេសាទ បណ្តាលឱ្យកុមារម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចព្រមទទួលស្តាប់ទាំងអស់ រាល់ការវិភាគ និងការឱ្យយោបល់ពីសំណាក់អ្នកវិភាគ និងបញ្ញាវន្តទាំងនៅក្រៅប្រទេស និងក្នុងប្រទេស ដែលមិនចាំបាច់ទាល់តែស្របនោះទេ ដែលចង់ជួយជាគំនិត ជាយោបល់ទៅលើប្រធានបទមួយចំនួនដែលចាប់អារម្មណ៍ តែយ៉ាងណារាល់ការវិភាគ និងឱ្យយោបល់ ត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ កុំវិភាគបែបស៊ីអារម្មណ៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង ១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ យើងជជែកគ្នាច្រើនរឿង ដោយគាត់បានសួរដេញដោល រឿងប្រទេសជាតិ រឿងសេដ្ឋកិច្ច រឿងសង្គម ព្រំដែនអីផ្សេងៗ ប៉ុន្តែគាត់ត្រឡប់សួរខ្ញុំថា មានបញ្ញាវន្តនៅក្រៅប្រទេស និងក្នុងប្រទេសច្រើន តែមិននៅក្នុងរដ្ឋាភិបាលទេ តែគេចង់ជួយជាគំនិត ជាយោបល់ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍ តើខ្ញុំទទួលឫអត់? ខ្ញុំថា ខ្ញុំមិនដែលអត់ទទួលទេ បើមានហេតុផលត្រឹមត្រូវ កុំតែជេរយកៗ អត់ស្តាប់ទេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើវិភាគច្បាស់លាស់ដោយមានផ្អែកលើមូលដ្ឋានត្រឹមត្រូវ អត់ចាំបាច់ស្របនោះទេ ហើយសម្តេចគឺចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹងផងដែរ ដែលនេះគឺល្អជាងចំណុចស្រប ដែលសម្តេចបានដឹងរួចហើយ ដោយគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ គឺសម្តេចបានដឹងទិសហៅរួចហើយ ក្នុងនោះសម្តេចក៏ចង់បានការវាយតម្លៃមួយផងដែរ ដូចនេះគឺស្វាគមន៍ទាំងអស់រាល់ការផ្តល់យោបល់ និងការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការអប់រំ ការបើកចិត្ត ការទទួលយក ការគោរពគ្នាទៅវិញ ទៅមកគឺជាកិច្ចការសំខាន់ មិនថាជានាយករដ្ឋមន្ត្រី ជាមួយអ្នកស្រាវជ្រាវធម្មតា គឺត្រូវតែមានការបើកចិត្តទទួលយកដូចគ្នា។

សម្តេចបញ្ជាក់ដូចនេះថា «ដូចខ្ញុំនិយាយចឹង បើនិយាយមានហេតុផលជាមួយខ្ញុំ ខ្ញុំនិយាយ តែបើជេរខ្ញុំអត់ស្តាប់ទេ ព្រោះស្តាប់ធ្វើអីនាំតែក្តៅឆេវ, ចឹងអ្នកដែលបង្កើតកំហឹងខ្លួនឯង ចេញមកជេរយើង ឱ្យយើងក្តៅ យើងបរាជ័យ ចឹងកុំស្តាប់តែម្តងឱ្យឆេះខ្លួនឯងទៅ តែបើនិយាយមានហេតុផល ហើយមិនចាំបាច់ស្របនោះទេ ត្រូវដាក់មកគោលនយោបាយត្រូវដោះស្រាយយ៉ាងមិច តើមានបញ្ហាយ៉ាងណា? កន្លែងណាខ្ញុំពន្យល់បានយើងជជែកគ្នា ចឹងយើងទទួល កុំស៊ីអារម្មណ៍ជាមួយខ្ញុំ ខ្ញុំអត់លេងទេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប​ញ្ជាក់ដែរថា បើជាអ្នកវិភាគត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ បើសិនជាមានអ្នកសង្គម ប្រជាពលរដ្ឋ សម្តេចតែងតែស្តាប់ រាល់ពេលប្រជាពលរដ្ឋបានដាក់សារតាមបណ្តាញសង្គម Facebook សម្តេចតែងតែទទួល កន្លែងណាអាចជួយដោះស្រាយបាន សម្តេចនឹងជួយដោះស្រាយ ដោយសម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលគឺត្រូវការការទុកចិត្តពីប្រជាពលរដ្ឋផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!