ទាន់ហេតុការណ៍
រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន=>អាជ្ញាធរស្រុកទាំង៣ ក្នុងខេត្តព្រះវិហារ ចុះអន្តរាគមន៍បន្ទាន់ និងពង្រឹងសុវត្ថិភាពពលរដ្ឋ ក្រោយហ្វូងដំរីព្រៃ៦ក្បាល វាយប្រហារបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស=>បទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពេញផ្ទៃទឹកក្នុងស្រុកបុរីជលសា ខេត្តតាកែវ រងការរិះគន់ពីប្រជាពលរដ្ឋ=>លោកជំទាវ សុខា គងពិសី គីម រិទ្ធី ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាមើដ្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ យកអំណោយជាថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងស្រី ធិន ជិត ដែលជូបឧបទ្ទវហេតុដំរីព្រៃជាន់..!=>អាណោចអាធ័ម! ហ្វូងដំរីព្រៃប្រហែល ៦ក្បាល ចុះវាយកម្ទេចរោងតង់អ្នកនេសាទ បណ្តាលឱ្យកុមារម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
0

ក្រុម RARA ជួបជុំរលឹកខួប១ឆ្នាំ នៃការបង្កើតក្រុមរបស់ខ្លួន!

ក្រុម RARA ជួបជុំរលឹកខួប១ឆ្នាំ នៃការបង្កើតក្រុមរបស់ខ្លួន!

ក្រុម RARA (RCAF ADFA and RMC-D Alumni) គឺជាក្រុមអតីតសិក្ខាកាមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលមានលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុម បានបង្កើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ ក្រោមការផ្តួចផ្តើមដោយនាយទាហានរបស់កងយោធពលខេមរភូមិន្ទចំនួន ០៧នាក់ ដែលជាអតីតសិក្ខាកាមបានបញ្ចប់ការសិក្សាពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ លោក សៀ ទីន, លោក ផន ឫទ្ធីសក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក ប៊ុន ចាន់វិចិត, លោក ផន ដាវីដ និង លោក ចន្ថា សុធារិទ្ធិ។ មកដល់បច្ចុប្បន្នក្រុមនេះ មានសមាជិកចំនួន ១២នាក់។

នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ​២០២៤ ក្រុម RARA បានប្រារព្ធពិធីជួបជុំលៀងសាយភោជន៍ ដើម្បីអបអរសាទរខួប ១ឆ្នាំ នៃការបង្កើតក្រុមខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ រួមនឹងគណៈធិបតីអញ្ជើញចូលរួមជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងពិធីលាងសាយភោជន៍នោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន បានលើកឡើងថា ការបង្កើតក្រុម RARA នេះឡើង គឺក្នុងគោលបំណងដើម្បីផ្សាភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ រវាងអតីតសិក្ខាកាមដែលបានបញ្ឈប់ការសិក្សានៅបណ្ឌិតសភាយោធាអូស្រាលី និងមហាវិទ្យាល័យយោធាអូស្ត្រាលី ដាន់ឌ្រូន ក្រោមចក្ខុវិស័យ បង្កើតក្រុមអ្នកដឹកនាំដែលគួរឱ្យគោរព មានការប្រាស្រ័យទាក់ទងល្អ និងមានភាពផ្សាភ្ជាប់គ្នារវាងក្រុមអតីតសិក្ខាកាមយោធាទាំងឡាយដែលបញ្ចប់ ការសិក្សាពីក្រៅប្រទេស។

បន្ថែមពីនេះទៀតក្រុម RARA ក៏បានដាក់ចេញនូវគុណតម្លៃរបស់ខ្លួនមួយចំនួន ដូចជា៖
– កិត្តិយស៖ ជឿជាក់លើសច្ចធម៌ និងធ្វើអ្វីដែលត្រឹមត្រូវសំរាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន។
– ការគោរព៖ មានការគោរពចំពោះអ្នកដទៃ ដូចទៅនឹងអ្វីដែលយើងចង់ទទួលបានពីគេ។ ត្រូវមាន ការគិតពិចារណា គោរពគំនិតនិងយោបល់អ្នកដទៃ។
– អាជីពភាវូបនីយកម្ម៖ អនុវត្តខ្លួនប្រកបដោយការទទួលខុសត្រូវ សុចរិតភាព គណនេយ្យភាព និង ឧត្តមភាព។
– មិត្តភាព៖ ត្រូវតស៊ូជាមួយគ្នា និងជួយគ្នាទៅវិញទៅមក មិនថាស្ថានភាពលំបាកយ៉ាងណា។
– វីរិយភាព៖ ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងម៉ឹងម៉ាត់ ដើម្បីសម្រេចនូវអ្វីដែលកំពុងអនុវត្ត។
– សោមនស្ស៖ ខិតខំធ្វើការ និងបំពេញភារកិច្ចរៀងៗខ្លួន ប៉ុន្ដែមិនត្រូវភ្លេចការកំសាន្តសប្បាយ រីករាយម្តងម្កាលឡើយ។

គុណតំលៃខាងលើនេះ គឺជាកត្តាដែល កំណត់អត្តសញ្ញាណរបស់ក្រុម RARA ជាក្រុមអតីតសិក្ខាកាមដែលផ្ដោតសំខាន់លើអាជីពភាវូបនីយកម្មយោធាទៅតាមសម័យកាល និងមានបាវចនា គឺ “ឈានទៅមុខជានិច្ច”។

យោងទៅតាមចក្ខុវិស័យ និងគុណតំលៃខាងលើ ក្រុមRARA ក៏បានបង្កើតគោលដៅចំនួន ០៤ ធំៗគឺ៖
ទី១៖ ជំរុញការលើកកម្ពស់អាជីពភាវូបនីយកម្មយោធា និង មោទនៈភាពទៅលើក្រុមរបស់ខ្លួន។
ទី២៖ ធ្វើជាគំរូដល់មជ្ឍដ្ឋានជុំវិញ និងលើកកម្ពស់គំនិតឆ្នៃប្រឌិត
ទី៣៖ ចូលរួមចំណែកក្នុងកិច្ចការនានារបស់សង្គម និង អង្គភាពដែលពាក់ព័ន្ធ
ទី៤៖ ជំរុញក្នុងការងារណែនាំ និងអភិវឌ្ឍអាជីពភាវូបនីយកម្មរបស់សមាជិកក្រុម។

ជាចុងក្រោយ ក្នុងនាមនាយទាហានរបស់កងយោធពលខេមរភូមិន្ទ ក្រុមRARAទាំងមូល ប្តេជ្ញានឹងយកចំណេះជំនាញ ដែលខ្លួនបានសិក្សានៅសាលាបណ្ឌិត្យសភាយោធាអូស្រ្តាលី និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន មកប្រើជាប្រយោជន៍ ក្នុងការចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងត្រៀមខ្លួនជានិច្ចក្នុងការបំពេញភារកិច្ចលើវិស័យយោធា ប្រកបដោយស្មារតី លះបង់ និងស្មោះត្រង់ ជារៀងដរាប៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!