ទាន់ហេតុការណ៍
លោកជំទាវ សុខា គងពិសី គីម រិទ្ធី ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាមើដ្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ យកអំណោយជាថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងស្រី ធិន ជិត ដែលជូបឧបទ្ទវហេតុដំរីព្រៃជាន់..!=>អាណោចអាធ័ម! ហ្វូងដំរីព្រៃប្រហែល ៦ក្បាល ចុះវាយកម្ទេចរោងតង់អ្នកនេសាទ បណ្តាលឱ្យកុមារម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ=>រដ្ឋបាលខេត្តកណ្តាល ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនជប៉ុន isVIT ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបែបរួមបញ្ចូល និងប្រែក្លាយខេត្តជាខ្សែក្រវ៉ាត់សេដ្ឋកិច្ចដ៏សំខាន់=>កងរាជអាវុធហត្ថខេត្តសៀមរាប បានជួយសង្គ្រោះសត្វពង្រូលចំនួន ២ក្បាល បញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វព្រៃ ដើម្បីថែរក្សា និងការពារជីវចម្រុះ។=>ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកល្វាឯម ខេត្តកណ្តាល=>មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦=>ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។
0

ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអមដំណេីរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ១៥០០គ្រួសារនៅឃុំកោះសំរោង ស្រុកកំពង់សៀម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម:​ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ ទី៣១​ ខែឧសភា​ ឆ្នាំ​២០២១​

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអមដំណេីរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ និង​ ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជេីញចុះជួបសំណេះសំណាល​ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ តាមរយៈ​ ឯកឧត្ដម​ សៀង​ ណាំ​ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប​ និងលោកជំទាវ​ ចែកជូនដល់ប្រជាពលរដ្ឋចំនួន​ ១៥០០គ្រួសាររស់នៅឃុំកោះសំរោង​ ស្រុក​កំពង់សៀម​ ។

កម្មវិធីនេះដែរប្រព្រឹត្តទៅនៅបរិវេណវត្តឥន្ទកោសី​ (វត្តកោះជ្រូក)​ ស្ថិតក្នុងភូមិទី៤​ ឃុំកោះសំរោង​ ស្រុកកំពង់សៀម​ ដោយមានការអញ្ចេីញចូលរួមពីសំណាក់​ ឯកឧត្ដម​ លោកជំទាវ​ សមាជិកក្រុម​ប្រឹក្សាខេត្ត​ ឯកឧត្ដម​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកអភិបាលស្រុក​ និងសមាជិកសមាជិការជាច្រេីនរូបផ្សេងទៀត​ ។

បន្ទាប់មក​លោកឧត្តមសេនីយ៍ស្នងការ​ក៍បានបន្ដចុះពិនិត្យស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសំរោង​ដែលមានសភាពចាស់ទ្រុឌទ្រោម និងពិនិត្យមេីលស្ថានភាពទីតាំងដែលត្រូវត្រៀមនឹងធ្វេីការសាងសងក្នុងពេលឆាប់ៗនេះ ដេីម្បី​សម្រួលឲ្យមានលក្ខណៈសមស្រប​ ក្នុងការបំពេញការងារប្រចាំថ្ងៃ​ ដែលគម្រោងសាងសង់នេះ​ជាអំណោយរបស់ក្រសួងមហាផ្ទៃ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្ដម​​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិនូវថវិកា​ និងគ្រឿងឧបភោគ​បរិភោគ​មួយចំនួន​​ ឧបត្ថមជូនដល់មន្ត្រីនគរបាល​ប៉ុស្តិ៍​កោះសំរោង​ ផងដែរ​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!