ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)

មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្រុកកណ្ដាលស្ទឹង៖ប្រភពពីប្រជាពលរដ្ឋបានផ្តល់ដំណឹងមកថា៖នៅក្នុងទឹកដី ភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានការសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែត្នោត ដែលជាសម្បត្តិរបស់រដ្ឋ និងកំពង់សាងសង់បន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដោយមិនឃើញមានអាជ្ញាធរក្នុងមូលដ្ឋានចុះធ្វើកាទប់ស្កាត់ ឬហាមឃាត់នោះឡើយ។

ប្រជាពលរដ្ឋបានដាក់ការសង្សៃថា បើមិនមានការឃុបឃិតគ្នាជាប្រព័ន្ធនោះទេ ក៏មិនអាចសាងសង់បានដោយរលូនបែបនេះបានដែរ។ពលរដ្ឋបន្តថា៖បញ្ហានៃការរំលោភយកដីចំណីស្ទឹងមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ក្រោយពីគេសង្កេតឃើញមានការសាងសង់សំណង់រឹងមាំជាបន្តបន្ទាប់ នៅតាមបណ្តោយដងស្ទឹង ក្នុងភូមិសាស្ត្រ ភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមការចុះពិនិត្យជាក់ស្តែងនៅតាមដងស្ទឹងក្នុងតំបន់នោះ គេឃើញមានសំណង់រឹងមាំតូចធំ កំពុងលេចរូបរាងឡើងយ៉ាងព្រោងព្រាត ដែលរូបភាពនេះត្រូវបានគេលើកឡើងថា ជាការ “រំលោភតាមបែបអ្នកតូចធ្វើតាមតូច អ្នកធំធ្វើតាមធំ” និងការសាងសង់សំណង់រឹងមាំដែលមើលទៅហាក់បីដូចជាមានលក្ខណៈជាកម្មសិទ្ធិឯកជនយូរអង្វែង។

ករណីនេះ បានបង្កឱ្យមានការងឿងឆ្ងល់ និងមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានជុំវិញថា តើសំណង់រឹងមាំដែលកំពុងសាងសង់លើដីចំណីសេទាំងនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ឬស្ថាប័នជំនាញពាក់ព័ន្ធដែរឬទេ? ព្រោះតាមផ្លូវច្បាប់ ដីចំណីស្ទឹងគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានការពារ និងមិនអនុញ្ញាតឱ្យមានការសាងសង់សំណង់រឹងមាំ ឬរំលោភយកធ្វើជាកម្មសិទ្ធិបុគ្គលឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការត្រួតពិនិត្យ និងមានវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញទេនោះ ដីចំណីស្ទឹងព្រែកត្នោង នឹងត្រូវរងការរំលោភបំពានកាន់តែធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថានសេទាំងមូល។

ជុំវិញបញ្ហានេះ សាធារណជនសង្ឃឹមថា អាជ្ញាធរ ភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នឹងចុះត្រួតពិនិត្យស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការមន្ទិលសង្ស័យរបស់ពលរដ្ឋ ក៏ដូចជាដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ជុំវិញករណីខាងលើ អង្គភាព សារព័ត៌មានយើងបាន ទំនាក់ទំនង សុំការបំភ្លឺពីលោកមេភូមិទែនតាមរយៈតេឡេក្រាម លោក បានចូលមើលតែមិនមានការឆ្លើយតប។ចំណែកលោក មេឃុំដើមឫស នឹងលោក អភិបាលស្រុក កណ្ដាល ស្ទឹងមិនចូលមើល ការសុំសេចក្តីបំភ្លឺតាមរយៈតេឡេក្រាមឡើយ។

ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំសង្ឃឹមថា នឹងបានដឹងដល់ ថ្នាក់ដឹកនាំ ស្រុក ខេត្ត និងមន្ត្រីពាក់ព័ន្ធ ដើម្បីចាត់វិធានការទប់ស្កាត់ ជាពុំខាន៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!