ទាន់ហេតុការណ៍
ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ
0

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេសដ្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្សប្រជាជន

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងទាំងអស់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ៖ ជំហរបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត។ ទន្ទឹមនឹងនោះផងដែរយើងត្រូវយកចិត្តទុកដាក់ទៅលើយុវជន ហើយក៏ត្រូវតែនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឫចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៍ច្រើនលើសលប់នាពេលខាងមុខ។

ជាមួយគ្នានេះផងដែរលោកជំទាវក៏បានអំពាវនាវដល់សមាជិក សមាជិការទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុក្ខដាក់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបានទទួលការវ៉ាក់សាំងរួចរាល់ហើយផងដែរ ស្របពេលដែលបច្ចុប្បន្ននេះកម្ពុជា កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២១ រកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ០៣នាក់ នូវប្រភេទថ្មី B.1.617 ដែលជាប្រភេទវីរ៉ុសដែលចម្លងលឿន និងមានភាពស្រួចស្រាវនិងគ្រោះថ្នាក់បំផុត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងសម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីប្រមូលយកសមាណចិត្តប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រលាញ់ពេញចិត្តពេញថ្លើមជូនគណបក្សប្រជាជន ។ ជាពិសេស ថ្នាក់ដឹកនាំគ្រប់ថ្នាក់ បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រួមជាមួយនឹងការយកចិត្តទុក្ខដាក់លើការផ្ញត់ផ្គង់ស្បៀងជូនប្រជាពលរដ្ឋក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។

សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្តង។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺជាការផ្ដល់អំណាចទៅដល់មូលដ្ឋានក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីការអភិវឌ្ឍនៅក្នុងមូលដ្ឋានដោយផ្ទាល់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!