ទាន់ហេតុការណ៍
ទីតាំងល្បែសុីសងអាប៉ោង មួយកន្លែងបើកលេងយ៉ាងរលូន ស្ថិតនៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ អាជ្ញាធរ មានសត្ថកិច្ចមិនទាន់បង្រ្កាប..!=>អបអរសាទរ​ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង...=>ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់=>ខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងខួបទី២២ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ=>ឯកឧត្ដម​ ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ=>អំណោយលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧបត្ថម្ភ​ជូនលោកយាយ ដែលមានជីវភាពទីទាល់ក្រ តាមរយៈ លោ យ៉េង សុធា ចាងហ្វាង អេស ធី ធីវី អនឡាញ(ST TV Online 24H)=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ=>កាសុីណូ ស្លាកយីហោ៣៣ ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ជារៀងរាល់ថ្ងៃ អាជ្ញាធរមូលដ្ឋាន មិនមានវិធានការទប់ស្កាត់..?=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ=>ប្រជាពលរដ្ឋ​កំពង់ដាក់ការសង្ស័យថា​រោងចក្រស្តុក និងផលិតបារី មួយកន្លែងនៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ​សង្ស័យបើកដំណើរការ គ្មានច្បាប់អនុញ្ញាត..?​
0

ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន

ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ បានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌ-សង្កាត់ នៃខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហៃ ប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញ។

ក្នុងអង្គពិធីដ៏អធិកអធម និងមានអត្ថន័យនេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបវាយតម្លៃខ្ពស់លើលទ្ធផលការងារកន្លងមក ជូនដល់គណៈអធិបតី និងសមាជិក សមាជិកាទាំងអស់ដែលបានចូលរួម។

​បន្ទាប់មក លោក ម៉ម មុន្នី បានឡើងអានសេចក្តីសម្រេចស្តីពីការប្រកាសកែសម្រួល និងបំពាក់សមាសភាពក្រុមការងារដឹកនាំចលនាសហជីព និងកម្មករនិយោជិតក្នុងមូលដ្ឋានខណ្ឌមានជ័យ ដើម្បីតម្រង់ទិស និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពរលូន ឆ្លើយតបបានទាន់ពេលវេលា និងចំគោលដៅ។

​ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី សមាជិកក្រុមការងារដឹកនាំការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងខណ្ឌមានជ័យ តំណាង ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌមានជ័យ ក៏បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យទទួលបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បំផុត។

​ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានពាំនាំនូវការសួរសុខទុក្ខ និងបានផ្តល់មតិផ្តាំផ្ញើ ព្រមទាំងអនុសាសន៍ណែនាំសំខាន់ៗដល់ក្រុមការងារដែលទទួលបានការតែងតាំង និងកែសម្រួលថ្មី ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើ៖
១.​ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង៖ ពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
២​.ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់៖ បន្តដោះស្រាយបញ្ហាប្រឈម និងការពារផលប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាឱ្យបានល្អប្រសើរ។
៣.​ការពង្រីកសមាជិកភាព និងអង្គការសហជីព៖ ជំរុញការកសាងចលនាសហជីព និងកសាងបក្សឱ្យកាន់តែរឹងមាំ សក្ដិសមជាបង្អែកយ៉ាងរឹងមាំនៅតាមមូលដ្ឋានរោងចក្រ សហគ្រាស ក្នុងខណ្ឌមានជ័យទាំងមូល។

​ពិធីនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!