មាត្រា១៖ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៥រូប នៅខេត្តកណ្ដាល ដូចមានរាយនាមខាងក្រោម៖
១- លោក ថន សុវណ្ណា ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាល ស្រុកពញាឮ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកលើកដែក
២- លោក ឃឹម សំភារ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាល ក្រុងតាខ្មៅ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុក ល្វាឯម
៣- លោក ចាប ច័ន្ទវិទ្យា ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាល ស្រុកលើកដែក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកកណ្តាលស្ទឹង
៤- លោក អ៊ូច សៅវឿន ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាល ស្រុកកណ្តាលស្ទឹង ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកពញាឮ
៥- លោក លីវ វណ្ណថេង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាល ស្រុកល្វាឯម ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុង តាខ្មៅ។
មាត្រា២៖បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៣៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សេចក្តីសម្រេចនេះ សម្តេច មហាបវធិបតី បានចុះហត្ថលេខា នាថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៕
























