ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
0

អភិបាលរាជធានីភ្នំពេញ ទទួលថវិកាចំនួន៣០ម៉ឺនដុល្លារ ពីកាកបាទក្រហមកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ថ្ងៃ ព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១

ថវិកា​ចំនួន​៣០​ម៉ឺន​ដុល្លារ​អាម៉េរិក ដែលជា​ថវិកា របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវបាន​ផ្ដល់ជូន​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​នាំយក​ថវិកា​ទាំងនេះ​ជួយ​សម្រាល​ទុក្ខលំបាក​ដ​ល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត និង​រងគ្រោះ​ដោយ​គ្រោះ​ហ​ន្ត​រាយ​ផ្សេងៗ ជាពិសេស​បងប្អូន​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​ប្រគល់​និង​ទទួល​ថវិកា​នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​។

​ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​គិតគូរ និង​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ និង​សូម​ប្តេជ្ញា​ប្រើប្រាស់​ថវិកា​ដ៏​ថ្លៃថ្លា​នេះ​ឱ្យចំ​ទិសដៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​តម្លាភាព​។ ឯកឧត្តម​បាន​បញ្ជាក់ថា ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ប្តេជ្ញាចិត្ត​រួបរួមគ្នា​ធ្វើ​កិច្ចការងារ​មនុស្សធម៌​ឱ្យបាន​ល្អប្រសើរ​ដើម្បី​ឧត្តមភាព​នៃ​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ចំណូល​ថវិកា​បន្ថែមទៀត​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​។

​ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​លើកឡើង​អំពី​ការបំពេញ​ការងារ​ជួយ​ដល់​ប្រជាពលរដ្ឋ បើទោះបីជា​ក្នុងស្ថានភាព​ដ៏​លំបាក​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក៏​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​គ្រប់​ប្រភេទ បាន​កែប្រែ​ភាពភ័យខ្លាច​ទៅជា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​នេះ​បានបង្ហាញ​ពីស​ក្កា​នុព​ល និង​ជា​មោទនភាព​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា រួមជាមួយ​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន បាន​រួបរួម​កម្លាំង​សាមគ្គី​គ្នា ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤៥​ម៉ឺន​គ្រួសារ ឱ្យទទួល​បាន​ស្បៀងអាហារ​សម្រាប់​បរិភោគ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​។​

​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​បាន ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សាខា​កាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញ ជាពិសេស​ក្នុងការ​ចូលរួម​ជាមួយ​ទីស្នាក់ការ​កណ្តាល ដើម្បី​រៀបចំ​ទិវា ៨ ឧសភា នាពេល​កន្លងមក​ប្រកបដោយ​ភាពរលូន​។ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​សាខា ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី​សំណាក់ ឯកឧត្តម ឃួ​ង ស្រេង ដែល​បាន​ដឹកនាំ​កម្លាំង​សរុប និង​ប្រើប្រាស់​មធ្យោបាយ​សរុប​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២០​កុម្ភៈ ជួយ​ដល់​ដំណើរ​ការចាក់​វ៉ាក់សាំង និង​ផ្តល់​ស្បៀង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នាពេល​កន្លងមក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!