ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
0

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមរយៈទ្វេភាគី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាថ្ងៃ អង្ការ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ក្ត​កម្ពុជា បាន​មានប្រសាសន៍ ស្នើឱ្យ​សហរដ្ឋអាមេរិក ជាពិសេស​ឯកឧត្ដម​ប្រ​ធានា​ធិ​តី ចូ បៃ​ដិ​ន ពិនិត្យ​ពិចារណា​ដោះស្រាយ​បញ្ហា​បំណុល ដែល​កម្ពុ​ជាមាន​ចំពោះ​សហរដ្ឋអាមេរិក តាម​វិធី​ទ្វេភាគី​។​

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បាន​ថ្លែង​ដូច​ច្នេះ​ប្រាប់​អ្នកយកព័ត៌មាន បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាតឱ្យ​លោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ចូលជួប​សម្ដែង​ការគួរសម នា​រសៀល​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ​២០២១ ក្នុងខណៈដែល​លោកជំទាវ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ក្នុងជំនួប​នោះដែរ លោកជំទាវ Wendy R. Sherman បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជំទាវ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ពាំ​នាំយក​លិខិត​របស់​ឯកឧត្ដម​ប្រធានាធិបតី​សហរដ្ឋអាមេរិក គោរព​ជូន​សម្ដេច​តេ​ជោ​ដោយផ្ទាល់​។ លោកជំទាវ​បាន​បន្តថា នេះ​គឺជា​បំណង​របស់​ឯកឧត្ដម​ប្រធានាធិបតី ចូ បៃ​ដិ​ន ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​អ្វីៗ​មាន​ភាពល្អ​សម្រាប់​ប្រទេស​ទាំងពីរ​។ លោកជំទាវ Wendy R. Sherman ក៏បាន​សម្ដែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក នាពេល​កន្លង​មកលើ​វិស័យ​ជាច្រើន ជាពិសេស លើ​វិស័យ​ការរុករក​អដ្ឋិធាតុ​ទា​ហ៊ាន​អាម៉េរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មនុស្សធម៌ ដូចជា​ការអនុញ្ញាតឱ្យ​នាវា Westerdam ចូល​ចត​នៅ​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ដែលជា​ប់​នៅលើ​នាវា ដែល​ប្រទេស​ដទៃទៀត​មិន​អនុញ្ញាត​ឱ្យចូល​ចត ដោយ​បញ្ហា​ជំងឺ​កូ​វី​-១៩​។ លើសពីនោះ​ទៀត លោកជំទាវ ក៏បាន​អនុញ្ញាត​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ អំពី​ឱកាស​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែល​រួមមាន​ទាំង​ការលុបបំបាត់​បំណុល​របស់​កម្ពុជា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន និង​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក លើ​បញ្ហា​ទឹក ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ថាមពលបៃតង និង​បញ្ហា​ដទៃៗ​ជាច្រើន​ទៀត​។​

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការរីករាយ​ចំពោះ​អ្វីដែល​លោកជំទាវ Wendy R. Sherman បានលើកឡើង និង​អ្វីដែល​សហរដ្ឋអាមេរិក​បាន​ចូលរួមចំណែក​ជួយ​ដល់​កម្ពុជា ដែល​រួមមាន​ការចូលរួមចំណែក​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ការចូលរួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​រហូត​មកដល់ពេលនេះ និង​ការចូលរួមចំណែក​រប​ស់​សហរដ្ឋអាមេរិក​ជួយ​ដល់​កម្ពុជា ដោយផ្ទាល់ និង​ដោយ​ប្រយោល តាមរយៈ​អង្គការ WHO ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក ដែល​បាន​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ ដែលជា​ការឆ្លុះបញ្ចាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គឺមាន​ការចុះ​ថយ​នៃ​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​សហរដ្ឋអាមេរិក​គួរ​ជាទី​កត់សម្គាល់​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ ជូន​លោកជំទាវ Wendy R. Sherman ផងដែរ នូវ​អ្វីដែល​លោកជំទាវ​បានលើកឡើង ជាពិសេស​ការដោះស្រាយ​បញ្ហា​បំណុល ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​សុំឱ្យ​សហរដ្ឋអាមេរិក ជាពិសេស​ឯកឧត្ដម​ប្រ​ធានា​ធិ​តី ចូ បៃ​ដិ​ន ពិនិត្យ​ពិចារណា​ដោះស្រាយ​បញ្ហា​បំណុល ដែល​កម្ពុ​ជាមាន​ចំពោះ​សហរដ្ឋអាមេរិក តាម​វិធី​ទ្វេភាគី ដោយ​អនុញ្ញាតឱ្យ​កម្ពុជា​សង​ប្រាក់​បំណុល​នេះ ទីមួយៈ តាម​កម្មវិធី​សង​ឡើងវិញ​បន្តិច​ម្ដងៗ ទី​ពី​រៈ សងបំណុល​តាម​កម្មវិធី​ដែលមាន​ការប្រាក់​ត្រឹម​១​ភាគរយ និង​ទី​បីៈ បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក​នោះ គឺ​សំណង​ចំនួន​៧០​ភាគរយ​ត្រូវ​បង្វិល​ជា​ជំនួយ​មកកាន់​កម្ពុជា​វិញ ទៅលើ​វិស័យ​អប់រំ វប្បធម៌ ការដោះមីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ជាដើម​។ សម្ដេច​តេ​ជោ ក៏បាន​ស្នើឱ្យ​សហរដ្ឋអាមេរិក​ពិនិត្យឡើងវិញ​លើ​កិច្ចសហប្រតិបត្តិការ លើ​ការបញ្ជូន​ជនជាតិ​កម្ពុជា​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​មកកាន់​កម្ពុជា​វិញ​។​

​ជាការ​ឆ្លើយតប លោកជំទាវ Wendy R. Sherman បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រាល់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ឡាយ ហើយ​លោកជំទាវ ក៏បាន​សន្យាថា អ្វីដែល​ជាការ​លើកឡើង​ជា​សំណើ​របស់​សម្ដេច​តេ​ជោ លោកជំទាវ​នឹង​ពាំនាំ​ទៅជូន​ឯកឧត្ដម​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​

​គួរ​បញ្ជាក់ដែរថា ដំណើ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ជំទាវ Wendy R. Sherman ដែល​មកកាន់​កម្ពុជា​នេះ ស្ថិតនៅក្នុង​ផ្នែក​មួយ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ រយៈពេល​១០ ថ្ងៃ នៅក្នុង​ប្រទេស​ជាច្រើន​ទៀត ដូចជា​ប្រទេស​បែលហ្ស៊ិក តួ​ក​គី ឥណ្ឌូណេស៊ី កម្ពុជា ថៃ ជាដើម ដោយ​ចាប់ពី​ថ្ងៃទី​២៥ ខែឧសភា ដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!