ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន បានបង្ហោះ នៅក្នុងគណនេយ្យ របស់​ឯកឧត្ដម​ដោយមានខ្លឹមសារថា៖=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំផ្សព្វផ្សាយការងារចំពោះមុខដែលត្រូវអនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំ៩ខែ ទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គភាពចំណុះ រួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលថ្មីៗនេះ បានយ៉ាងល្អប្រសើរ និងត្រូវបន្តខិតខំ អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ដោយត្រូវរួមសាមគ្គីគ្នាពង្រឹងការអនុវត្តការងារស្នូល បង្ការ បង្ក្រាប សង្គ្រោះ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកាន់ភ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ឲ្យបានល្អបន្ថែមទៀត ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ក៏ដូចជា បញ្ហាក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!