ទាន់ហេតុការណ៍
ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍រម្លឹកជាថ្មីទៀតអំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដែលជាគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត ស្ថិតក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកសមិទ្ធផលថ្មីនេះ ថាជាការរួមចំណែកពង្រឹងគុណភាពធនធានមនុស្ស ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍គូបញ្ជាក់ទៅកាន់អង្គពិធីទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តមរតកនយោបាយដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយបានបន្តចាត់ទុកវិស័យអប់រំ និងការបណ្តុះបណ្តាល ជាអាទិភាពចម្បងបំផុត ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីទាញយកសក្តានុពល និងសមត្ថភាពរបស់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រៃវែង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងជាពិសេសបណ្តាសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មទាំងថវិកា ស្មារតី និងសម្ភារ ក្នុងការកសាងសមិទ្ធផលនានា ឱ្យលេចរូបរាងឡើងយ៉ាងត្រដែត ដើម្បីបម្រើផលប្រយោជន៍ជាសាធារណៈ និងលើកកម្ពស់វិស័យអប់រំនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងជាផ្លែផ្កានៃសន្តិភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែរឹងមាំ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ទាំងមូល រួមគ្នារក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស និងប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបម្រើជាប្រយោជន៍ជាសារវន្តដល់កូនចៅជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា ស្រុកពារាំង មានសាលាសិក្សាចំនួន ៦៧ កន្លែង ក្នុងនោះ មានវិទ្យាល័យ ៣កន្លែង អនុវិទ្យាល័យ ៦កន្លែង បឋមសិក្ស ៥៤កន្លែង និងមត្តេយ្យដាច់ពីបឋមសិក្សា ៤កន្លែង មានអាគារ ១៩១ខ្នង ស្មើនឹង ៨៥៥បន្ទប់ មានគ្រូបង្រៀនក្របខណ្ឌ ៨២៣នាក់ ស្រី៣៥៥នាក់ គ្រូបង្រៀនជាប់កិច្ចសន្យា ៨៤នាក់ ស្រី៥៨នាក់ គ្រូបង្រៀនផ្អែកលើកិច្ច ព្រមព្រៀងការងារ ២២៩នាក់ ស្រី១៤២នាក់ និងសិស្សសរុបចំនួន ២៦.៧០២នាក់ ស្រី១៣.៤៦០នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!