ទាន់ហេតុការណ៍
ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)
0

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំ និងពង្រឹងសន្តិសុខ សុវត្ថិភាព ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈយ៉ាងតឹងរ៉ឹងបំផុត ជូនដល់គណៈប្រតិភូជាន់ខ្ពស់ នៃបណ្ដាប្រទេសជាសមាជិក និងអង្គការអន្តរជាតិនានា ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2)។

​ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់ និងភាពរលូននៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងប្រតិបត្តិការអន្តរាគមន៍ជាច្រើនក្រុម រួមជាមួយមធ្យោបាយបំពាក់ទំនើបៗ ដូចជា រថយន្តល្បាតល្បឿនលឿន និងក្រុមម៉ូតូម៉ាស៊ីនធំ អមដោយអាវុធ បរិក្ខារការពារខ្លួនគ្រប់ដៃ និងឈរជើងតាមចំណុចយុទ្ធសាស្ត្រ សំខាន់ៗទូទាំងរាជធានីភ្នំពេញ។

​ការត្រៀមលក្ខណៈ និងបង្កើនកិច្ចការពារយ៉ាងម៉ត់ចត់នេះ មិនត្រឹមតែជាការធានានូវសុវត្ថិភាពជូនគណៈប្រតិភូជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវខ្ពស់របស់កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។

​ដំណើរការនៃពិធីបើកសន្និសីទ ISC-2 បាននិងកំពុងប្រព្រឹត្តទៅដោយបរិយាកាសស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងប្រកបដោយសុវត្ថិភាពខ្ពស់ ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!