ទាន់ហេតុការណ៍
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ=>សម្តេចធិបតី លើកឡើង៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយនាយករដ្ឋមន្ត្រី=>កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក=>កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ(៩.អឹមសុី)9MC ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ.!=>ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា
0

ឯកឧត្តម គួច ចំរើន ណែនាំដល់មេភូមិ និងសមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ត្រូវជំរុញប្រជាពលរដ្ឋនៅក្នុងឃុំ ឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីតម្រូវការទីផ្សារបច្ចុប្បន្នដែលកំពុងត្រូវការជាចាំបាច់

ឯកឧត្តម គួច ចំរើន ណែនាំដល់មេភូមិ និងសមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ត្រូវជំរុញប្រជាពលរដ្ឋនៅក្នុងឃុំ ឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីតម្រូវការទីផ្សារបច្ចុប្បន្នដែលកំពុងត្រូវការជាចាំបាច់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងឱកាសចុះពិនិត្យជីវភាពរបស់ប្រជាពឡរដ្ឋ និងសំណេះសំណាលជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សព្វថ្ងៃនេះផលិតផលបន្លែរបស់យើង ដែលផលិតក្នុងស្រុកបំពេញតម្រូវការជាក់ស្ដែងបានត្រឹម១០% ប៉ុណ្ណោះ ហើយនៅសល់គឺតម្រូវការនាំចូលបន្ថែម ដូច្នេះផលិតផលបន្លែរបស់យើង កំពុងមានតម្រូវការចាំបាច់ នៅក្នុងទីផ្សារបច្ចុប្បន្ន ដូច្នេះក្នុងនាមយើងជាអាជ្ញាធរភូមិ ឃុំ ត្រូវខិតខំជំរុញប្រជាពលរដ្ឋយើងឱ្យផលិតបន្លែឱ្យបានច្រើន ដើម្បីបំពេញនូវតម្រូវការនៅលើទីផ្សារ ពិសេសបន្លែសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន និងខ្លួនយើងផ្ទាល់ដែលជាអ្នកផលិតផលដែរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីឱ្យទិន្នផលយើងទទួលបានច្រើនសម្រាប់ផ្គត់ផ្គង់ដំរូវការទីផ្សារ យើងជាអាជ្ញាធរត្រូវរៀបចំផែនការជូនប្រជាកសិករឱ្យបានត្រឹមត្រូវ ត្រូវគិតពីបច្ចេកទេសក្នុងការដាំដុះ ឱ្យទទួលបានទិន្នផលល្អ មានទីផ្សារ និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន ព្រមទាំងយើងដែលជាអ្នកដាំដុះផ្ទាល់ ដោយយើងមិនប្រើថ្នាំគីមី ក្នុងនោះដែរយើងត្រូវតែសម្របសម្រួលរកទីផ្សារជូនដល់ប្រជាកសិកររបស់យើងផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បាននាំដល់អាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ឆក់ ប្លន់ បញ្ហាក្មេងទំនើង គ្រឿងញៀន នៅក្នុងមូលដ្ឋានឃុំរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកស្រី មេឃុំកោះខ្សាច់ទន្លា បានឱ្យដឹងថាចំពោះទិន្នផលដំណាំចំរុះដែលប្រមូលលក់ទៅកាន់ទីផ្សារ ក្នុងមួយសប្តាហ៍នៅរដូវវស្សា ចន្លោះពី ១៣តោន ទៅ ១៥តោនក្នុងមួយសប្តាហ៍ និង ២៥តោនទៅ ៣០តោនក្នុងមួយសប្តាហ៍នៅរដូវប្រាំង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!