ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន

ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង៖ ព្រះសង្ឃចំនួន ៥ អង្គ គង់នៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានអនុវត្តវិធានការផ្សឹក និងប្រគល់ជូនសមត្ថកិច្ច ក្រោយការធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនក្នុងខ្លួន។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរ និងមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានចុះស្រាវជ្រាវ និងពិនិត្យជាក់ស្តែង ក្រោយមានការផ្សព្វផ្សាយវីដេអូតាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងព្រះសង្ឃមួយអង្គដែលត្រូវបានចោទប្រកាន់ថា មានសកម្មភាពចាក់សាក់លើរាងកាយស្ត្រី។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ ព្រះសង្ឃចំនួន ៥ អង្គ ត្រូវបានរកឃើញថាមានសារធាតុញៀនក្នុងខ្លួន រួមមាន៖ តោ សុផាត, ចាន ឌីណា, យួន មករា, វ៉ាត សុវណ្ណ និង កែ សុខហេង។

ក្នុងប្រតិបត្តិការដដែល សមត្ថកិច្ចក៏បានដកហូតថ្នាំញៀនចំនួន ៣ កញ្ចប់ ស្រាថ្នាំចំនួន ២ ដប ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ និងជក់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយបញ្ចប់ការស្រាវជ្រាវ និងពិនិត្យ ព្រះសង្ឃទាំង ៥ អង្គ ត្រូវបានផ្សឹកស្របតាមវិន័យសង្ឃ មុនប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

អាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ថា នឹងបន្តស្រាវជ្រាវ និងអនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះរាល់បទល្មើសដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាពព្រះពុទ្ធសាសនា៕ប្រភពពី SN TV ព័ត៌មាន​

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!