ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ស្មារតីនៃការគាំទ្ររបស់ប្រជាជាតិមួយ បង្ហាញពីការមូលមតិគ្នាគាំទ្រលើចំណាត់ការរាជរដ្ឋាភិបាល គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកម្លាំងទ័ព ក្នុងការការអធិបតេយ្យភាព

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្លែងទៅកាន់អង្គពិធី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាបានអបអរ ចំពោះសមិទ្ធផលទាំងឡាយដែល ស.ស.យ.ក. សម្រេចបានកន្លងមក ដែលសមិទ្ធិផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រឺងរបស់សមាជិក សមាជិកាគ្រប់រូបដែលបំពេញភារកិច្ចប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញសាមគ្គីភាព ភាតរភាព ជួយជ្រោងទង់ចលនាជាតិមាតុភូមិ។

ទន្ទឹមនឹងនេះ សម្ដេចបានកោតសរសើរចំពោះ ស.ស.យ.ក. ដែលបានយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី បំពេញតួនាទីស្របតាមបេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួន ដោយបានលើកកម្ពស់កិត្យានុភាពកម្ពុជាជាបន្តបន្ទាប់ ជាពិសេសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ស.ស.យ.ក. បានរៀបចំព្រឹត្តិការណ៍ Solidarity March ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១៥ ម៉ឺននាក់ ដែលការរៀបចំនេះ បង្ហាញពីកម្លាំងសាមគ្គីភាពរបស់ប្រជាជាតិកម្ពុជា នៅពេលប្រទេសយើងមានបញ្ហាប្រឈម។

សម្ដេចបានគូសបញ្ជាក់ថា ស្មារតីនៃការគាំទ្ររបស់ប្រជាជាតិមួយ បានបង្ហាញពីការមូលមតិគ្នាគាំទ្រលើចំណាត់ការរាជរដ្ឋាភិបាល គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកម្លាំងទ័ព ក្នុងការការអធិបតេយ្យភាព។ ស្មារតីជាតិនិយម និងស្នេហាជាតិបែបនេះ គឺជាស្មារតីដ៏ត្រឹមត្រូវនៃការបង្ហាញការស្រលាញ់ជាតិពិតប្រាកដ។

សម្តេចក៏បានអំពាវនាវឱ្យកម្លាំងជាតិបន្តនៅពីក្រោយកម្លាំងទាំង៣ ដែលរួមមាន ការទូត ច្បាប់ និងយោធោ ។ សម្តេចបានបន្តថា បញ្ហាព្រំដែនជាមួយថៃនាពេលនេះ មិនមែនបង្កឡើងដោយកម្ពុជានោះឡើយ។ អ្វីដែលកម្ពុជាឆ្លើយតប គឺដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដីតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទក ដែលបានផ្ដល់ជាធាតុចូលសំខាន់ៗសម្រាប់ការកំណត់ទិសដៅការងារបន្តរបស់ខ្លួន៕ ដោយ កន ចំណាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!