ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក ប្រទេសថៃដែលកងទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែងតែប្រើវិធីគំរាមនិងដាក់សម្ពាធមកលើកម្ពុជាជានិច្ច។ ដំបូងឡើយកងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី បន្ទាប់មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងចុងក្រោយនេះ គេបានគំរាមឈប់នាំប្រេងឥន្ធនៈមកកម្ពុជាក្រោមអំនួតថា កម្ពុជានឹងវេទនាដោយសារពួកគេ។

អាកប្បកិរិយាបែបមើលស្រាលកម្ពុជានេះកើតឡើងដោយសារកងទ័ពថៃនិងអ្នកនយោបាយមួយចំនួន រួមទាំងក្រុមជ្រុលនិយមផង លង់លក់ក្នុងអំនួតហើយមិនបានសិក្សាពីកម្ពុជាឱ្យបានច្បាស់ដែលធ្វើឱ្យពួកគេដើរមិនទាន់សភាពការណ៍។ ពួកគេនៅតែដក់ក្នុងអារម្មណ៍ថា កម្ពុជាមានស្ថានភាពដូចកាលពីទសវត្សរ៍៨០នៅឡើយដែលរស់ដោយសារខ្យល់ដកដង្ហើមរបស់ថៃ។ ដូច្នេះ បើថៃដាក់សម្ពាធតែបន្តិច កម្ពុជាច្បាស់ជាជួបការលំបាកហើយចុះញ៉មចំពោះពួកគេជាមិនខាន។

ប៉ុន្តែ តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់រហូតដល់ការផ្អាកនាំប្រេងឥន្ធនៈនិងឧស្ម័នទាំងស្រុងពីប្រទេសថៃ យោធានិងរដ្ឋាភិបាលថៃចាប់ផ្តើមភ្លឺភ្នែក។ នៅត្រង់ថា កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធនិងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញមុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងរំភើយថា កម្ពុជាមិនមែនជាអ្នកបង្កហេតុទេ តែអាចកំដរថៃបានគ្រប់ស្នៀត។ ស្ថានភាពនេះកំពុងធ្វើឱ្យថៃខូចប្រយោជន៍យ៉ាងធំ ហើយស្ថិតក្នុងស្ថានភាពទាល់ច្រកនិងបាក់មុខ ហើយក៏នឹកចង់វិលថយក្រោយវិញ។

ប៉ុន្តែ ដោយសារតែខ្លួនធ្លាប់តែមានអំនួត ដូច្នេះ ថៃត្រូវរកលេសណាមួយដែលបង្ហាញថា កម្ពុជាសុំចរចាដើម្បីបើកច្រកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញ។ នេះគឺជាហេតុផលដែលនាយករដ្ឋមន្ត្រីថៃទូរសព្ទស្ងាត់ៗមកសម្តេចតេជោ ហ៊ុន សែន ហើយព្យាយាមប្រើប្រាស់មនោសញ្ចេតនារាប់អានគ្នាដើម្បីទាក់ទាញឱ្យមានការចរចា។ ប៉ុន្តែ កលល្បិចបែបនេះមិនអាចបន្លំភ្នែកអ្នកនយោបាយជើងចាស់ប្រកបដោយបទពិសោធន៍ជោគជាំដូចសម្តេចតេជោ ហ៊ុន សែន បានឡើយ។

ពេលនេះថៃស្ថិតក្នុងស្ថានភាពជ្រុលក្បាលក្រពើ៖ ចង់ថយក្រោយវិញក៏មិនកើតព្រោះតែអំនួត តែបើបន្តបែបនេះទៅមុខទៀត ការខាតបង់សេដ្ឋកិច្ចកាន់តែធំ ប្រជាពលរដ្ឋកាន់តែមិនសប្បាយចិត្ត ខណៈផ្ទៃក្នុងនយោបាយកាន់តែវ៉ល់។ កម្ពុជាមិនបានបង្កហេតុទេហើយសន្សំតែសុខប៉ុណ្ណោះ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យថៃមើលស្រាលទៀតដែរ។ ផ្ទុយទៅវិញ កម្ពុជាក្នុងសករាជតេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួតប្រសិនបើថៃហ៊ានប្រមាថ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!