ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជននានា បន្តជួយគាំទ្រជាថវិកា សម្ភារ និងការចូលរួមនានា ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជននានា បន្តជួយគាំទ្រជាថវិកា សម្ភារ និងការចូលរួមនានា ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16។

ការអំពាវនាវនេះ បានធ្វើឡើងក្ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ នាតំបន់ប្រវត្តិសាស្ត្រ X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដើម្បីធានានិរន្តរភាពដំណើរការតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានប្រគល់ភារកិច្ចជូននាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការសិក្សារៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រង និងដំណើរការតំបន់ប្រវត្តិសាស្ត្រនេះ។ ជាមួយគ្នានេះ លោក ក៏បានប្រគល់ភារកិច្ចជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស គិតគូររៀបចំកញ្ចប់ថវិកាដាក់ចូលក្នុងគម្រោងថវិកាក្រសួងការពារជាតិ សម្រាប់ដំណើរការការគ្រប់គ្រង ថែទាំ និងការរៀបចំប្រារព្ធខួប លើកទី៤៩ លើកទី៥០ និងបន្តបន្ទាប់ទៀត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម នេះ។

ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានស្នើដល់អាជ្ញាធរដែនដី ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចូលរួមថែរក្សាសមិទ្ធផលនានា និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ និងរក្សាឱ្យបានគង់វង្សនូវសក្ខីកម្មប្រវត្តិសាស្ត្រទាំងអស់នៅទីនេះ ដោយយកចិត្តទុកដាក់លើ គុណភាព និងសោភណភាព ព្រមទាំងស្នើដល់ស្ថាប័នអង្គភាពពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ឱ្យមហាជនបានជ្រួតជ្រាបអំពីសារៈសំខាន់នៃទីតាំងប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦នេះ និងរួមគ្នាធ្វើឱ្យទីនេះក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ ជាទីកន្លែងដែលក្មេងជំនាន់ក្រោយអាចទស្សនាកំសាន្តផង និងរៀនសូត្រពីពលិកម្មរបស់អ្នកជំនាន់មុនក្នុងបុព្វហេតុជាតិមាតុភូមិផង ក្នុងគោលបំណងបំផុសគំនិតស្នេហាជាតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!