ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

ចលនាយុវជន​ចីរភាព​បរិស្ថាន​ ចូលរួម​ ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖​ ដេីម្បី​ចូលរួម​អបអរ​សាទរ​ ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ឆ្នាំ​២០២៥​ ក្រោមប្រធានបទ​ “ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក”​ យុវជន​ចីរភាព​បរិស្ថាន​-ភាព​ស្អាត​ នៃ​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ ដឹកនាំ​ដោយ​ លោកបណ្ឌិត​ ហោ​ គន្ធា​ និង​សហការី​ ព្រមទាំងមន្ត្រី​មន្ទីរ​បរិស្ថាន​ រាជធានី​ភ្នំពេញ​ បានចូល​រួមជា​ចលនា​ សំអាត​ និងប្រមូល​សំរាម​សំណល់​ប្លាស្ទិក​ ស្ថិត​នៅភូមិ​ ដំណាក់​ សង្កាត់​គោកឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០២៥។

ចលនា​សំអាត​ ប្រមូល​ និងវេចខ្ចប់​ កាកសំណល់​ប្លាស្ទិក​តាម​ដងផ្លូវ​នាឱកាស​នេះ​ ជា​ការចូលរួម​ចំណែក​ជាមួយ​ក្រសួង​បរិស្ថាន​ ដេីម្បី​ជម្រុញ​ភាពស្អាត​នៅកម្ពុជា​ ដែលជា​ជ្រុង​មួយ​ នៃ​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​ ក្រោម​ការ​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។

យុជនចីរភាពបរិស្ថាន​-​ភាព​ស្អាត​ នៃអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ ជា​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ ស្ម័គ្រ​ចូលរួម​ចលនាសំអាត​ សំអាត​សំណល់​ប្លាស្ទិក​តាម​ដងផ្លូវ​ ក្នុង​បុព្វហេតុ​បរិស្ថាន​កម្ពុជា​ស្អាត​ ដូចទៅ​នឹង​យុទ្ធនាការ​ “កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​”។

អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ នឹងប្ដេជ្ញា​ចូលរួម​គ្រប់​សកម្មភាព​ គ្រប់​យុទ្ធនាការ​ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​បរិស្ថាន​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!