ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ចូលជួបសម្ដែងគួរសម និង​ជម្រាបលា ក្រោយពីបានបញ្ចប់អាណត្តិការងាររបស់ខ្លួន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន៖ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា របស់ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង​ ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិការងាររបស់ខ្លួន។

នៅក្នុងជំនួបនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ឯកឧត្តមអគ្គកុងស៊ុល ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា ជាពិសេសក្នុងកិច្ចសហប្រតិបិត្តការល្អ ជាមួយរដ្ឋបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត ក៍បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការបម្រើផលប្រយោជន៍រួម នៃប្រទេសទាំងពីរ ក៏ដូចជាការចូលរួមចំណែក ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ជាការឆ្លើយតប ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលទទួលជួប និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងរយៈពេលកន្លងមក។ ឯកឧត្តម បានសម្ដែងនូវចំណាប់អារម្មណ៍ល្អៗ និងបទពិសោធន៍ជាច្រើន ដែលទទួលបានក្នុងអំឡុងពេលបម្រើការងារ នៅកម្ពុជា ជាពិសេសនៅខេត្តបាត់ដំបង ព្រមទាំងជាមួយខេត្តប៉ៃលិន។ ឯកឧត្តម ក៏បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងល្អនេះ នឹងបន្តរីកចម្រើនទៅមុខទៀត ទោះបីជាឯកឧត្តមបានបញ្ចប់អាណត្តិការងារ ក៏ដោយ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅ ដែលបានបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរមូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!