ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថាជាការំលោភបំពានមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សមាជ ព្រឹទ្ធសភា រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់ មុំបី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថាជាការំលោភបំពានមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រទាំងស្រុង ចំពោះគោលជំហរ និងចំណាត់ការរបស់ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដោយប្រើប្រាស់គ្រប់យន្តការទាំងទ្វេភាគី ការទូត យន្តការតំបន់ និងវិធានការការពារខ្លួនក្នុងពេលចាំបាច់ ជាពិសេស ការអនុវត្តនីតិវិធីច្បាប់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ជម្លោះព្រំដែននៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រ «ពន្លត់ភ្លើងជាជាង អង្គុយបក់ផ្សែង» ដើម្បីសន្តិភាពព្រំដែនយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន យល់ថា ការសម្រេចដោះស្រាយបញ្ហាជម្លោះព្រំដែន តាមនីតិវិធីច្បាប់ទៅតុលាការអន្តរជាតិ នៅទីក្រុងឡាអេ ដែលជាតុលាការកំពូលនៃអង្គការសហប្រជាជាតិ គឺជា ចំណាត់ការដ៏ត្រឹមត្រូវ ដោយផ្អែកលើវិធានគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងយុត្តិធម៌ ការកំណត់ច្បាស់លាស់ នូវព្រំដែនក្នុងតំបន់ជម្លោះ ដោយសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ នឹងមានអានុភាពគតិយុត្តិជាអន្តរជាតិ ទទួលស្គាល់ដោយរដ្ឋភាគី នៃអង្គការសហប្រជាជាតិ ហើយក៏ជាមូលដ្ឋានច្បាប់រឹងមាំយូរអង្វែង ដែលរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ត្រូវគោរពអនុវត្ត ដើម្បីកសាង ថែរក្សា អធិបតេយ្យភាព បូរណភាពដែនដី សន្តិភាព និងសណ្តាប់ធ្នាប់ព្រំដែន ជាពិសេស ឈានទៅពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អរវាង ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍតំបន់ជាប់ព្រំដែន ព្រមទាំងវិស័យផ្សេងៗក្នុងកម្រិតទ្វេភាគី និងតំបន់។

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន សូមគោរពកោតសរសើរចំពោះទឹកចិត្ត វីរភាពរបស់កងកម្លាំងកម្ពុជាទាំងអស់ ដែលបាន និងកំពុងឈរជើង ការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន និងសូមអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព ស្ថាប័ន នីតិបុគ្គល ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទាំងអស់ សូមជឿជាក់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងខឿនការពារជាតិប្រជាជន សំដៅរួមគ្នាទប់ស្កាត់រាល់ការឈ្លានពាន ពីបរទេស និងដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍ច្បាប់ ដែលជាចំណាត់ការ ប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសទាំងពីរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!