ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

អាជ្ញាធរខេត្តប៉ៃលិន ចុះជួយប្រមូលផល និងទិញមើមដំឡូងជ្វា ពីកសិករ នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ដែលកំពុងជួបបញ្ហាអាកាសធាតុ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន៖ លោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជន សសយក ចុះជួយប្រមូលផល និងទិញមើមដំឡូងជ្វា របស់កសិករ ដែលកំពុងជួបបញ្ហាអាកាសធាតុ ដោយមានភ្លៀងធ្លាក់ច្រើន ស្ថិតនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានកំពុងខិតខំបណ្តុះបណ្តាល ដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះ របស់បងប្អូនប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់ ជាពិសេស គឺផលិតកសិផល ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។

លោកស្រី អភិបាលរងខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ ដែលដាំដុះ ត្រូវគិតគូរពី ផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានទិញកសិផល យកទៅទទួលទាន គឺត្រូវប្រើជីធម្មជាតិ ដោយមិនត្រូវប្រើគីមីនោះឡើយ ហើយបើសិនជាមានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ ជូនដល់មន្រ្តីជំនាញកសិកម្មខេត្ត ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកស្រី ឡូញ ឈាង ក៏បានជំរុញដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឲ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា ជាពិសេសត្រូវជួយបង្ហាត់ បង្រៀន បច្ចេកទេសពីវិធីដាំដុះ និងថែទាំ ទៅតាមស្តង់ដាទីផ្សារ ទើបកសិផលទាំងនោះ មានការគាំទ្រច្រើនពីអតិថិជន។

ចំណែកប្រជាកសិករ ម្ចាស់ចំការ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានទទួលការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានចាត់ឱ្យក្រុមការងារចុះមកមកដល់ចំការ ជួយប្រមូលផល និងជួយទិញមើមដំឡូងជ្វា របស់គាត់ ដែលកំពុងជួបបញ្ហាទីផ្សារ និងបញ្ហាអាកាសធាតុផងដែរ ដូច្នេះពួកគាត់ សូមបួងសួងដល់បារមីវត្ថុសាកសិទ្ធ ក្នុងលោកសូមតាមជួយបីបាច់ថែរក្សាដល់លោកជំទាវ និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!