ទាន់ហេតុការណ៍
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ=>សម្តេចធិបតី លើកឡើង៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយនាយករដ្ឋមន្ត្រី=>កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក=>កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ(៩.អឹមសុី)9MC ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ.!=>ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា
0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យ​ប្រេីប្រាស់​អគារសិក្សាថ្មី​ នៅវិទ្យាល័យ ហេង សំរិន ចក …

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ​ បាន​អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ​សិក្សា​ថ្មី​ ចំនួន​០១ខ្នង​ កម្ពស់២ជាន់ មាន​ ១៦​បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំង​មន្រ្ដី​រាជការ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​ ៤០០០នាក់ នាព្រឹក​ថ្ងៃ​សៅរ៍​ ៥រោច​ ខែ​បុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស. ២៥៦៨​ ត្រូវ​នឹងថ្ងៃទី១៨​ ខែ​មករា​ ឆ្នាំ២០២៥​ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ក្នុងភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ៖ អគារសិក្សាថ្មី ០១ខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា គោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាងធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងឆ្លើយតបនឹងបំណងប្រាថ្នារបស់ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រាប់ការសិក្សា ដើម្បីក្លាយជាយុវជន មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។ អគាសិក្សានេះសង់ឡើង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ មានរចនាបថខ្មែរ បំពាក់នូវសម្ភារៈប្រើប្រាស់ សម្រាប់ការរៀន និងបង្រៀន និងជាអគារសិក្សា គិតគូរជាពិសេសលើបរិស្ថាន ទាញយកពន្លឺធម្មជាតិយកមកប្រើប្រាស់ លំហូរខ្យល់អាកាសធម្មជាតិ ចេញចូលល្អ បំពាក់ថាមពលអគ្គិសនីដោយថាមពលកកើតឡើងវិញ បំពេញបន្ថែមដោយការដាំដើមឈើ ថ្នាលបណ្តុះកូនឈើ សួនច្បារ ដែលផ្តល់នូវភាពស្អាត បៃតង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងការរៀនសូត្រ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!