ទាន់ហេតុការណ៍
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ=>សម្តេចធិបតី លើកឡើង៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយនាយករដ្ឋមន្ត្រី=>កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក=>កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ(៩.អឹមសុី)9MC ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ.!=>ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា
0

អភិបាលខេត្តកណ្ដាល ជំរុញឲ្យអាជ្ញាធរក្រុង-ស្រុកខិតខំបង្កើតសួនឧទ្យាននៅមូលដ្ឋានខ្លួន ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជាកន្លែងកំសាន្តសម្រាប់ប្រជាពលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា ដោយយោងតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល ក្នុងការបង្កើតតំបន់ឧទ្យាននៅភូមិសាស្ត្រខេត្តកណ្តាល ដូច្នេះអាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវបន្តខិតខំស្វែងរកទីតាំងដែលសុំស្រប ដើម្បីបង្កើតជាសួនឧទ្យាននៅមូលដ្ឋានខ្លួន ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជាកន្លែងកំសាន្តសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការស្នើដល់បណ្តាក្រុង-ស្រុកទាំងអស់ត្រូវខិតខំរកទីតាំងដែលសាកសម្រាប់ទុកធ្វើជាសួនឧទ្យានឲ្យបានច្រើនកន្លែង ហើយធ្វើការចុះបញ្ជីទុកហើយបានល្អប្រសើរ ទុកសម្រាប់ជ្រើសរើសទីតាំងដែលល្អជាងគេ ដាក់ឆ្លង់យោបល់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ដើម្បីសម្រេចជ្រើសរើសទីតាំងមួយណាធ្វើជាសួនឧស្យាន តាមបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់ក្រុង-ស្រុកណាដែលមិនទាន់មានទីតាំងសម្រាប់ធ្វើសួនឧទ្យាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងរកទីតាំង ដោយត្រូវសិក្សាលំអិតក្នុងសាងសង កែល្អតាមមតិអង្គប្រជុំ ជាពិសេសត្រូវបន្តការខិតខំការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានចប់រួចរាល់កុំឲ្យអូសបន្លាយពេលតទៅទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការរៀបចំឲ្យមានទីតាំង សួនឧទ្យាន នៅតាមបណ្តាក្រុង-ស្រុក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញការអភិវឌ្ឍពហុវិស័យ និងលើកកម្ពស់សោភ័ណ្ឌភាព ដោយធ្វើការកែសម្រួលដីរដ្ឋដែលអស់សុពលភាពប្រើប្រាស់ ទៅជាអាងស្តុកទឹកបម្រើការងារស្រោចស្រព អភិរក្សពូជត្រី មជ្ឈមណ្ឌលកីឡដ្ឋាន សួនបណ្តុះកូនឈើ ឧទ្យានដាំឈើចម្រុះគ្រប់ប្រភេទ ជាតំបន់កសិទេសចរណ៍ និងតំបន់អភិរក្សជីវចម្រុះគ្រប់ប្រភេទជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!